ចិន​ធ្វើការ​ច្រានចោល​ចំពោះ​អំណះអំណាង​ថា​ខ្លួន​ឈរ​នៅ​ពីក្រោយ​ការវាយប្រហារ​ដោយ​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​តម​កលើ​អូស្ត្រាលី​

377

ចិន៖ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ប្រទេស​ចិន បានធ្វើការ​ច្រើន​ចោល​ទាំងស្រុង​ចំពោះ​ការចោទប្រកាន់ថា​ខ្លួន​ឈរ​នៅ​ពីក្រោយ​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត​ប្រឆាំងនឹង​អូស្ត្រាលី ដោយ​ពួកគេ​ចាត់ទុកថា អំណះអំណាង​ទាំងនេះ គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​នោះទេ​។​

គួរ​ឲ្យ​ដឹងថា ស្ថានីយ៍ទូរទស្សន៍​អូស្ត្រាលី ABC​បាន​រាយការណ៍​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា ការវាយប្រហារ​ដោយ​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត​ទ្រង់ទ្រាយ​ធំ​មកលើ​មន្ទីរ​ឧតុនិយម​អូស្ត្រាលី ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ទិន្នន័យ​ព័ត៌មាន​សន្តិសុខ​ជាតិ​នោះ ត្រូវបាន​គេ​ថ្កោលទោស​មកលើ​ចិន​។​

ពាក់ព័ន្ធ​នឹង​ការលើកឡើង​ខាងលើ​នេះដែរ ត្រូវបាន​ក្រសួងការបរទេស​ចិន​ធ្វើការ​បដិសេធន៍​ចោល​ទាំងស្រុង​។​

លោកស្រី​ហួ ជុន​យី​ង គឺជា​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​ថ្លែង​ទៅកាន់​សន្និសីទកាសែត​ប្រចាំថ្ងៃ​នាទី​ក្រុង​ប៉េកាំង​ថា រដ្ឋាភិបាល​ចិន​សូម​ធ្វើ​ការជំទាស់​ទាំងស្រុង ហើយ​និង​ចាត់វិធានការ​លប់បំបាត់​ចោល​ឲ្យ​អស់​រាល់​ការវាយប្រហារ​តាម​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត ហើយ​ចិន​សូម​ធ្វើការ​សង្កត់ធ្ងន់ថា ស​ញ្ហា​នៅលើ​សន្តិសុខ​អ៊ិន​ធឺ​ណិ​ត គឺជា​បញ្ហា​សកលលោក ដែល​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចូលរួម​កិច្ចសហប្រតិបត្តិការ ដើម្បី​ដោះស្រាយ​ទាំងអស់គ្នា ដោយមាន​ទំនួល​ខុសត្រូវ​ខ្ពស់​៕