Liverpool លុត​ក្រុម​ Southampton 6-1 ឡើងទៅ​វគ្គ​ពាក់ក​ណ្តាលផ្តាច់​ព្រ័ត្រ ​Capital One Cup

285

​បាល់ទាត់៖ ​ការប្រកួត Capital One Cup បាន​បញ្ចប់​ការប្រកួត​វគ្គ ៨ ក្រុម​ចុងក្រោយ​រួចរាល់​ហើយដោយ​ក្រុម​កំពូល​ទាំង ៤ របស់​ក្របខណ្ឌ Barclays Premier League មានដូចជា Manchester City, Liverpool, Everton ហើយ Stoke City ។​

​​ការប្រកួត​ចុងក្រោយ​គេ​កាលពី​យប់​ម៉ិ​ញ​នេះ​គឺ Southampton បើកទ្វារ​ផ្ទះ​ទទួល​ហង្ស​ក្រហម Liverpool ដោយ​ការប្រកួត​ទើប​រំលង​បាន ៤០ វិនាទី​ប៉ុ​ណ្តោះ​ក្រុម​ម្ចាស់ផ្ទះ Southampton រកបាន​មួយ​គ្រាប់​នាំមុខ​មុន​ដោយ​កីឡាករ Sadio Mane តែ​ត​មួយ​ក្បាល​ពេញទំហឹង​នាំមុខ 1-0 ។ ប៉ុន្តែ​ក្រោយ​មក​ទៀត Liverpool ក្រោម​ការដឹកនាំ​ដោយ​បុរស​ខ្លាំង​អាល្លឺម៉ង់ JurgenKlopp​ស្រប​ពេល​ដែល​ខ្សែប្រយុទ្ធ​ជួរមុខ Daniel Sturridge​ ជាសះស្បើយ​ពីរ​បួស​រកបាន ២ គ្រាប់​ផ្ទួនៗ​គ្នា​ដោយ​ធ្វើ​បាន​នៅ​នាទី​ទី ២៥ និង​នាទី​ទី ២៩ បាន​យ៉ាង​ល្អ ។​ ចំណែកឯ​កីឡាករ​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​បែ​ល​ហ្សិ​ក DivockOrigi​វ័យ ២០ ឆ្នាំ​វិញ​ធ្វើបាន Hat-Trick ៣ គ្រាប់​ម្នាក់ឯង​ពោល​គឺ​នៅ​ចុង​ម៉ោង​វគ្គ​ទី ១ នាទី​ទី ៤៥ គ្រាប់​ទី ២ នាទី​ទី ៦៨ និង​គ្រាប់​ទី ៣ នោះ​នាទី​ទី ៨៦ ដោយ​ការ​តែ​ត​ក្បាល ហើយ​ក្នុង​នោះ Jordon Ibe​វ័យ ១៩ ឆ្នាំ​វិញ​ក៏​ធ្វើ​បាន​សម្រេច​មួយ​គ្រា​ប់​ផង​ដែរ​នៅ​នាទី​ទី ៧៣ ចប់​ការប្រកួត Liverpool 6 Southampton 1 ។​ ​ដូច្នេះ​សម្រាប់​ការប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Capital One Cup ជើង​ទី ១ ក្រុម Everton បើកទ្វារ​ផ្ទះ Goodison Park ស្វា​គម​ន៏​ក្រុម Manchester City ហើយ​ក្រុម Stoke City បើក​កីឡដ្ឋាន Britannia ស្វា​គម​ន៏​ក្រុម Liverpool ផង​ដែរ​នៅ​ថ្ងៃទី ៤ ខែមករា​ឆ្នាំ ២០១៦ ខាងមុខនេះ ៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ