យន្តហោះ​ចម្បាំង​របស់​ចក្រភព​អង់គ្លេស​ជា​ច្រើន​គ្រឿង​​ទៀត បាន​មក​ដល់​មូលដ្ឋាន​ទ័ព​ក្នុង​ទឹកដី​កោះ​ស៊ីប​​សម្រាប់​យុទ្ធនាការ​នៅ​ស៊ី​រី​

443
យន្តហោះ​ចម្បាំង​របស់​ចក្រភព​អង់គ្លេស​ជា​ច្រើន​គ្រឿង​​ទៀត បាន​មក​ដល់​មូលដ្ឋាន​ទ័ព​ក្នុង​ទឹកដី​កោះ​ស៊ីប​​សម្រាប់​យុទ្ធនាការ​នៅ​ស៊ី​រី​

​កោះ​ស៊ីប៖ ​ចក្រភព​អង់គ្លេស​បាន​ចូលរួម​ការ​វាយ​ប្រហារ​តាម​អាកាស ​ដឹកនាំ​ដោយសហរដ្ឋ​អាមេ​រិ​កប្រឆាំង​ពួក​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ក្នុង​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ខណៈ​យន្តហោះ​ចម្បាំង​កាន់​តែ​ច្រើន​បន្ថែម​ទៀត​បាន​ដល់ក្នុងមូលដ្ឋាន​កងទ័ពប្រទេសកោះ​ស៊ីប​​​(Cyprus) ក្រោយ​បញ្ជូន​មកពី​ចក្រភព​អង់គ្លេស​។​

យន្តហោះ​ចម្បាំងរបស់​ចក្រភព​អង់គ្លេសឈ្មោះថា ប្រ៊ី​ត​ធិ​ន​ធ័​រណា​ដូ (British Tornado)​បាន​ចាក​ចេញពីមូលដ្ឋានទ័ពរ៉ូយ៉ាល់​អ៊ែ​ហ្វ​សនៅឧបទ្វីបអា​ក្រូ​ទី​រី (Akrotiri) ក្នុង​ប្រទេស​កោះ​ស៊ីប​​មុន​ពេលព្រះអាទិត្យ​លិចប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយសភាក្នុងចក្រភព​អង់គ្លេសបានបោះឆ្នោត សម្រេចជាមួយ​សម្លេង 397 ទល់នឹង ​223 ដើម្បី​គាំទ្រ គម្រោងរបស់លោក​នាយករដ្ឋមន្ត្រី ដា​វីដ កា​មេ​រុន ដើម្បីពង្រីក​ការវាយប្រហារ​តាម​អាកាសពី​ប្រទេសអ៊ីរ៉ាក់ រហូតដល់ប្រទេសស៊ី​រី​។ ចក្រភព​អង់គ្លេសក៏បាននិយាយ​ផង​ដែរ​ថា ពួកគេបានវាយ​កម្ទេចអណ្ដូងប្រេងប្រើ ​ដើម្បី​ផ្ដល់​ប្រភព​ប្រាក់កម្រៃ​ឲ្យ​ពួក​រដ្ឋ​អ៊ីស្លាម។ ​ទម្រង់ការជួយ​គាំទ្រ​របស់​ចក្រភព​អង់គ្លេសគ្រាន់តែ​ជា​ចំណែកតូច​មួយប៉ុណ្ណោះ នៃ​សហប្រតិបត្តិ​ការណ៍អ៊ី​ន​ធ័​រ​រ៉េ​ន រី​សូល​( Operation Inherent Resolve) ដែល បានបើក​ការវាយប្រហារលើពួក​រដ្ឋ​អ៊ីស្លាមក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ី​រី ​រយៈពេល​ជាង​មួយឆ្នាំជាមួយយន្តហោះរាប់​រយ​គ្រឿង។​ ប៉ុន្តែ​កាល​ដើម​ឡើយចក្រភព​អង់គ្លេស ធ្លាប់​បាន​ចូលរួម​ការវាយប្រហារទ្រង់ទ្រាយតូច លើទឹក​ដី អ៊ីរ៉ាក់មិន​មាននៅស៊ី​រីទេ​។​ ​គួរ​ឲ្យ​ដឹង​ថា ទីក្រុងវ៉ាស៊ីនតោន​បានប្រកាស​ថា ខ្លួន​នឹងពង្រាយ​កងកម្លាំង​ពិសេសកាន់​តែ​ច្រើន​បន្ថែម​ទៀត ដើម្បីវាយឆ្មក់ទាំង​ក្នុងទឹកដី​អ៊ីរ៉ាក់ និង​ស៊ី​រី ដើម្បី​ជួយកំណត់​គោលដៅ​សម្រាប់​ការវាយប្រហារ​តាម​អាកាស ប៉ុន្តែ​មិនមែន​ទ្រង់ទ្រាយ​ធំ​ដូចការឈ្លានពាន​របស់អាមេរិកលើ​អ៊ីរ៉ាក់ឆ្នាំ​2003ទេ៕
​អត្ថបទ៖ ​សុខ​មាន