ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​ពិនិត្យ ពិភាក្សា​ស្តីពី​ច្បាប់​ហិរញ្ញវត្ថុ​និង​ទូរគមនាគមន៍​នា​រសៀល​ថ្ងៃនេះ​

262

​ភ្នំពេញ ៖ ​នៅ​រសៀល​ថ្ងៃទី​៤ ខែធ្នូ​នេះ គណៈកម្មាធិការ អចិន្ត្រៃយ៍​ព្រឹទ្ធសភា នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា​ពិនិត្យ និង​សម្រេច​លើ​របៀបវារៈ​ចំនួន​៣ ក្រោម​អធិបតីភាព​ឯកឧត្តម ​នៃ ប៉េ​ណា ប្រធាន​ស្តីទី​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។


យោងតាម​សេចក្តីជូនដំណឹង ​របស់​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា បាន​ឲ្យ​ដឹង ថា របៀបវារៈ​ទាំង​បី​នោះ រួមមាន​ ៖ ទី​១. ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​២. ព្រឹទ្ធសភា​សុំ​ដាក់​សេចក្តី​ព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦ នៅ​ក្នុង​របៀបវារៈ​ប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា នីតិកាល​ទី​៣ ។ ទី​២  ពិនិត្យ និង​សម្រេច​លើ​សំណើ របស់​កម្ម​ការ​ទី​៩ ព្រឹទ្ធសភា សុំ​ដាក់​សេចក្តី​ព្រាងច្បាប់ ស្តីពី​ទូរគមនាគមន៍ ​នៅក្នុង​របៀប វារៈ​ប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា នីតិកាល​ទី​៣​។ និង​ទី​៣  កំណត់​របៀបវារៈ និង​កាលបរិច្ឆេទ​បន្ត​ប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា ​នីតិកាល​ទី​៣​នៃ​ព្រឹទ្ធសភា ។

សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០១៦ និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ទូរគមនា​គមន៍ ត្រូវ​បាន​សមាជិក​រដ្ឋ​សភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​អនុម័ត​កាល​ពីពេល​ថ្មីៗ​កន្លងមកនេះ ​ដោយ​សំឡេង​គាំទ្រ​៦៦​លើ​៦៦​បើទោះបី​គ្មាន​វត្តមាន​របស់​សមាជិក​គណបក្ស​ប្រឆាំង​ក៏ដោយ​នោះ​៕