ស្លាប់​៦​នាក់​ របួសធ្ងន់​-ស្រាល​១៧​នាក់ ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៣​ ខែធ្នូ​កើតឡើង​៨​លើក​ ​

299

ភ្នំពេញ ៖ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ៨​លើក ក្នុង​នោះ​យប់ ៣​លើក​, ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៦​នាក់ ( ស្រី ២​នាក់ ) រង​របួស​ធ្ងន់ ១៤​នាក់ (​ស្រី ១​នាក់​) និង​របួសស្រាល ៣​នាក់ ( ប្រុស​) ។


នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ៨​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត យានយន្ត​សរុប ចំនួន ១៧​គ្រឿង រួមមាន ម៉ូតូ​ចំនួន ១០​គ្រឿង​, ​រថយន្ត​ធុន​តូច ២​គ្រឿង​, ​រថយន្ត​ធុន​ធំ ១​គ្រឿង​និង​យាន​ផ្សេងៗ ៤​គ្រឿង។

របាយការណ៍ បាន​ឲ្យ​ដឹង​​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ២​លើក​, ​ស្រវឹង ២​លើក​,​ប្រជែង​គ្រោះថ្នាក់ ១​លើក​ ,  ​បត់​គ្រោះថ្នាក់ ១​លើក​, ​មិន​ប្រកាន់​ស្តាំ ១​លើក និង​មិន​គោរព​សិទ្ធិ ១​លើក ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១៨​នាក់ (​យប់ ១០​នាក់​) ។​
របាយការណ៍​ដដែល​ បាន​បញ្ជាក់​ទៀត​ថា​ រថយន្ត​ទាំងអស់​ដែល​ត្រូវ​ផាកពិន័យ​សរុប​ចំនួន ១,២៤៨ គ្រឿង (​រថយន្ត​ធំ ៧៣០​គ្រឿង​) ស្មើនឹង ១,២៦៥ ករណី​, ​ល្មើស​ក្រដាស​ស្នាម ៧០៦​គ្រឿង ស្មើនឹង ៧០៦​ករណី​, ​ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៥៤២​គ្រឿង ស្មើនឹង ៥៥៩​ករណី ។ ដោយឡែក​សម្រាប់​ម៉ូតូ នា​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ នេះ ត្រូវបាន​ផាកពិន័យ​សរុប​ចំនួន ៩៨២​គ្រឿង ។​នេះ​បើ​យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ ចេញ​ផ្សាយ​​ កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ ​៕