កីឡាការិនី ​ធិន ​សេង​ហុង​ឈ្នះ​មេដាយ​ប្រាក់ ​​,កីឡាករ ​វ៉ាន​ វ៉ុ​ន​ ​និងកីឡាករ​ សាន ម៉ៅ​ឈ្នះ​មេដាយ​សំរឹទ្ធិ​

279

កីឡា​ប៉ារ៉ា​ហ្គេម៖​ប្រភព​ពី​មន្ត្រី ​ព័ត៌មាន​របស់ ​គណៈកម្មាធិការ​ជាតិ ​ប៉ា​រ៉ា​ហ្គេម​អូឡាំពិក​កម្ពុជា ​បាន​រាយការណ៍​ថា​ព្រឹត្តិការណ៍​ ប្រកួត​កីឡា​អាស៊ាន​ ប៉ា​រ៉ា​ហ្គេម​លើក​ទី​៨ ​នៅ​ប្រទេស​សិង្ហ​បុរី ​កាលពី​រាត្រី​ថ្ងៃទី​៤ ​ខែធ្នូ ឆ្នាំ​២០១៥​ថា ​កីឡាការិនី​ ធិ​ន​ សេង​ហុង​ ​ ​កីឡាករ ​វ៉ាន​ វ៉ុ​ន ​បាន​ឈ្នះ​មេដាយ​ម្នាក់​១​គ្រឿង ​ក្នុង​ថ្ងៃ​បើក​ការប្រកួត​ដំបូង និង​នៅថ្ងៃទី​០៥​ខែធ្នូ​ឆ្នាំ២០១៥​កីឡាករ​សាន​ ម៉ៅ​បាន​ទទួល​មេដាយ​សំរឹទ្ធ​បន្ថែម​មួយ​គ្រឿង​ទៀត។​
កីឡាការិនី​ ធិ​ន​ សេង​ហុង បាន​ឈ្នះ​ មេដាយ​ប្រាក់​១ គ្រឿង​លើ​វិញ្ញាសា​រត់​ ល្បឿន​លើ​ផ្ទៃរាប​ចម្ងាយ​២០០​ម៉ែត្រ និង​កីឡាករ វ៉ាន វ៉ុ​ន ប្រកួត​វិញ្ញាសា​ជិះ រទេះ​ចម្ងាយ​១០០​ ម៉ែត្រ​ទទួល​បាន​មេដាយ ​សំរឹទ្ធិ​១​គ្រឿង ហើយ​នៅ​ថ្ងៃទី០៥ខែធ្នូ​នេះ​កីឡាករ​សាន​ ម៉ៅ​​ប្រកួត​វិញ្ញាសា​ជិះរទេះ​៤០០ម៉ែត្រ​ទទួល​បាន​មេដាយ​ សំរឹទ្ធិ​១គ្រឿង​។​

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ហ្គេម​អូឡាំពិក​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ​ចំពោះ​កីឡាករ​កីឡាការិនី​ប្រភេទ​កីឡា​ ហែល​ទឹក​កម្ពុជា​បាន​ ចាញ់​អស់ហើយ​ កាលពី​រសៀល​ថ្ងៃទី​៤​ ខែធ្នូ ​ឆ្នាំ​២០១៥ ប៉ុន្តែ​កម្ពុជា​នៅ​មិនទាន់​អស់សង្ឃឹម​ក្នុង ​ការស្វែងរក​មេដាយ​បន្ថែម​ពី​ព្រឹត្តិការណ៍​ខាង​លើ​នេះ​ទេ​ពី​ព្រោះ​កីឡាករ​កីឡាការិនី ​កម្ពុជា​មួយចំនួន​ទៀត​នៅ​មិនទាន់​បាន​ចេញ​ប្រកួត​តាម​វិញ្ញាសា​របស់​ខ្លួន​នៅ ឡើយ ៕​