ជនបរទេស​ម្នាក់​ដេក​ស្លាប់​នៅ​នៅ​សណ្ឋាគារ​កូ​ហ្សី​ណា​(COZYN A HOTEL)

303

ភ្នំពេញ​៖ នៅ​វេលា​ម៉ោង១៣និង០០​នាទីរសៀល ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ២០១៥ មាន​ករណី​ជនជាតិ​អាល្លឺម៉ង់​ម្នាក់​ដេក​ស្លាប់​នៅ​សណ្ឋាគារ​កូ​ហ្សី​ណា​(COZYN A HOTEL) ដែល​មាន​ទីតាំង​ផ្ទះ​លេខ​1A​ផ្លូវ​ព្រះស៊ីសុវត្ថិ សង្កាត់​ផ្សារ​កណ្តាល​1 ខណ្ឌដូនពេញ​។​

ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា សព​មានឈ្មោះ HASCH CHRISTOF K ARL ភេទ​ប្រុស អាយុ​៥១​ឆ្នាំ​កាន់​លិខិត​ឆ្លង​ដែន​លេខ C2ZVYVGH2 (640320) ស្នាក់នៅ​សណ្ឋាគារ​កូ​ហ្សី​ណា​(COZYN A HOTEL) បន្ទប់​លេខ 208 ជាន់​ទី 02 ដែល​មាន​ទីតាំង​ផ្ទះ​លេខ​1A​ផ្លូវ​ព្រះស៊ីសុវត្ថិ សង្កាត់​ផ្សារ​កណ្តាល​1 ខណ្ឌដូនពេញ​។​

ប្រភព​ដដែល​ បាន​បន្ត​អោយ​ដឹង​បន្ថែម​ថា ចំពោះ​សព​ដែល​ស្លាប់​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ ដោយ​រង់ចាំ​ការពិនិត្យ​របស់​ការិយាល័យ​បច្ចេកទេស​​កោសល្យវិច័យ ​និង​ពេទ្យ​សាលាដំបូង​រា​ធានី​ភ្នំពេញ​មក​ធ្វើការ​ត្រួតពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ ​នៃ​ការ​ស្លាប់​សិន​៕​