រញ្ជួយ​ដី​នៅ​ប្រទេស​តាហ្ស៊ីគីស្ថាន​បាន​រាលដាល​ចូល​ដល់​ទឹកដី​ខេត្ត​ស្វយ័ត​ស៊ីនជាំង​របស់​ចិន​

272
រញ្ជួយ​ដី​នៅ​ប្រទេស​តាហ្ស៊ីគីស្ថាន​បាន​រាលដាល​ចូល​ដល់​ទឹកដី​ខេត្ត​ស្វយ័ត​ស៊ីនជាំង​របស់​ចិន​

ចិន៖ ការ​រញ្ជួយ​ដី​ដែល​បានអង្រួន​ប្រទេសតាហ្ស៊ីគីស្ថានកាលពី​ម្សិលមិញ បានបន្តឆ្លង​ចូលក្នុងភាគ​ខាង​ត្បូងនៃខេត្ត​ស្វយ័ត​ស៊ីនជាំង​អ៊ុយ​ហ្គ័​រ (Xinjiang Uygur) ស្ថិតនៅផ្នែក​ពាយព្យ​ប្រទេស​ចិន ប៉ុន្តែ​មិន​មាន របាយ​ការ​បញ្ជាក់​ពី​ចំនួន​អ្នក​រង​របួស​ទេ​។
​ការ​រញ្ជួយ​ដី​កម្រិត 7.4វ៉ិចទ័របាន​កើត​ឡើងនៅ​ម៉ោង​ប្រមាណ 15:50 និង​មាន​ជម្រៅ 30ម៉ែត្រ​។ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌលបណ្ដាញរញ្ជួយ​ដីរបស់​ប្រទេស​ចិន​។ ​តាម​រូបភាព​វីដេអូផ្សេងគ្នា​ក្នុង​ខេត្ត​ស៊ីន​ជាំ​ង បាន​បង្ហាញ​ពី​មនុស្សម្នាក់រត់ចេញពី​អាគារ ខណៈការ​រញ្ជួយ​ដីបាន​ចាប់ផ្ដើមក្នុងតំបន់កា​ស្កា ដែល​មាន​មន្ត្រីល្បាត​ព្រំដែននៅ​ប្រចាំការក្នុង​រដូវរងា​ជាទី​ដែល​មានផ្ទះ​ជាង 20កន្លែង ហើយរោង​សត្វជៀម​បានខូចខាត ប៉ុន្តែ​មិនបាន​បណ្ដាល​ឲ្យ​មនុស្ស ឬសត្វ​ពាហនៈរបួសឡើយ។ ​ចំនែកការិយាល័យឧតុនិយមរបស់ខេត្ត​ស៊ីន​ជាំ​ងបានបញ្ជាក់​ថា ការ​រញ្ជួយ​ដីកម្រិត​5.2វ៉ិចទ័របានអង្រួន​ក្នុង​ប្រទេសគៀហ្គីស្ថានប្រមាណ 40នាទី បន្ទាប់ពីរញ្ជួយ​ក្នុងប្រទេសតាហ្ស៊ីគីស្ថាន។ ​អ្នកស្រី វ៉ាង គ័ង (Wang Qiong) មន្ត្រីមន្ទីរ​ឧតុនិយមបានពន្យល់​ថា សម្រាប់ការរញ្ជួយដីកម្រិត 7 វ៉ិចទ័រ ក្រុមការងារ​លោកស្រី​តែង​តាមដានរយៈ​ពេល 6ខែ រហូត​ដល់មួយឆ្នាំក៏​មានព្រោះ​តាម​ធម្ម​តាមវា​កើតឡើង​ក្នុង តំបន់​ផ្សេងៗ​គ្នា។ ប៉ុន្តែ​ពេលនេះលោកស្រីកំពុងធ្វើការ​ស៊ើបអង្កេត ពី​ការ​វិវឌ្ឍន៍នៃ​ការ​រញ្ជួយ​ដីនេះ។ ហើយក្រុមការងារ​របស់​លោកស្រី នឹង​បន្ត​តាមដានស្ថានភាព​នេះ​តទៅទៀត៕
អត្ថបទ៖ ​សុខ​មាន