កម្ពុជា​បាន​បង្ហូត​ទង់ជាតិ​ជា​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រា​ហ្គេម​លើក​ទី ៨ នៅ​ប្រទេស​សិង្ហបុរី​

341

​ប៉ារា​ហ្គេម៖ បន្ទាប់ពី​បាន​មេដាយមាស​ទី​មួយ​ដោយ​កីឡាករ​ ប៊ុង ហុង ​លើ​វិញ្ញាសា​រត់ ​៤០០​ម៉ែត្រ​សម្រាប់​ប្រភេទ​ពិការ​ T46​ នោះ កីឡាករ​ប្រណាំង​រទេះ​កម្ពុជា​មួយ​រូប​ទៀត​គឺ​ ឈុន ពន់ ​ដែល​ដែល​ពិការ​ប្រភេទ T44 រកបាន​មេដាយ​ប្រាក់​មួយ​គ្រឿង​ដែរ​លើ​វិញ្ញាសា​ប្រណាំង​រទេះ​ចម្ងាយ​ ២០០ម៉ែត្រ។​

​សូម​បញ្ជាក់​ថា កម្ពុជា​នៅសល់​៣​ប្រកួត​ទៀត គឺ​វិញ្ញាសា​រត់បណ្ដាក់ ១០០​ម៉ែត្រ​៤​ដង មាន​កីឡាករ ប៊ុង ហុង, សាន ម៉ៅ, អ៊ុក ស​ម្ភ​ស្ស និង​ជឹម ផាន, ប្រណាំង​រទេះ ៤០០ម៉ែត្រ កីឡាករ ឈុន ពន់ និង ​ឯក ញាណ​សាមុត, ២០០​ម៉ែត្រ រទេះ ២០០ម៉ែត្រ ដែរកីឡាករ ហេង សាវឿន និង​ហ៊ុន សឺ​ន​។​ ​ជាមួយ​គ្នា​នេះ​កីឡាករ​ម្ចាស់​មេដាយមាស និង​មេដាយ​បាន​បង្ហាញ​ពី​ចំណាត់​អារម្មណ៍​ថា​ ហើយ​នៅ​ថ្ងៃ​ដដែល​នេះឯកឧត្តម ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ជួប​សំណេះសំណាលជាមួយ​ក្រុម​កីឡាករ​ជន​ពិការ​កម្ពុជា ​បន្ទាប់​ពី​ធ្វើការ​ប្រកួត​រយៈពេល​៥​ថ្ងៃ​មកនេះ​។ ក្នុង​ពិធី​សំណេះសំណាល​នេះឯកឧត្តម យី វាសនា អគ្គលេខាធិការ​គណៈ​ប៉ារា​ឡាំពិក​កម្ពុជា ជំរាប​ជូន​ពី​បញ្ហា​ប្រឈម​មួយចំនួន​ក្នុង​ព្រឹត្តិការណ៍អាស៊ាន​ប៉ា​រា​ហ្គេម​លើក​ទី​៨ នៅ​សិង្ហបុរី​នេះ ដូចជា​ការ​ចុះឈ្មោះការ​ដក​កីឡាករ​កម្ពុជា​ចេញពី​ការប្រកួត​ការ​វាយ​តំ​លៃ​មិន​ប្រក្រតី​។​ ល​។ ឯកឧត្តម​បន្ត​ទៀត​ថា ដោយ​ទទួល​បាន​ការឧបត្ថម្ភ​ពី​សម្ដេច​តេ​ជោ ក្រុម​កីឡាករ​ជន​ពិការ​កម្ពុជា​ទាំងអស់ ទទួល​បាន​កន្លែង​ស្នាក់អាស្រ័យ និង​ការ​ហូបចុក ស្មើ​ភាព​គ្នា​ដូច​បណ្ដា​ប្រទេស​ជឿនលឿន​ក្នុង​តំបន់​អាស៊ាន​។ ឯកឧត្តម ស៊ាន បូរ៉ាត់ មាន​ប្រសា​ស​ថា ការ​ទទួល​បាន​មេដាយមាស ប្រាក់ និង​សំរិទ្ធ នា​ពេល​នេះ​គឺ​មានន័យថា​យើង បាន​ជួយ​លើកកម្ពស់​កិត្យានុភាព​របស់​កម្ពុជា​យើងលើ​ឆាក​អន្តរជាតិ ក្នុង​នោះ​យើង​ថា​មាន​បណ្ដាញ​ផ្សព្វផ្សាយ​អន្តរជាតិ​មួយចំនួន​ដូចជា ទូរទស្សន៍ និង​សារព័ត៌មាន​នានា​មានការ​ចាប់អារម្មណ៍​បាន​មក​ជួប​សម្ភាស​ជាមួយ​កីឡាករ និង​គ្រូបង្វឹក​កម្ពុជា​យើង​។
​ឯកឧត្តមបញ្ជាក់​បន្ថែម​ថា បើ​ទោះ​ជា​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ភាព​ក្រីក្រ​ក៏ដោយ​ក៏​រាជរដ្ឋាភិបាល នៅតែ​យកចិត្តទុកដាក់​ខ្ពស់​លើ​ជន​ពិការ ដោយ​ជ្រោមជ្រែង​ពួកគាត់​ចូលរួម​ប្រឡូក​ទាំង​ឆាក​ជាតិ និង​អន្តរជាតិដូចជា ​ព្រឹត្តិការណ៍ អាស៊ាន​ប៉ា​រា​ហ្គេម​នេះ​អញ្ចឹង​។ សូ​បញ្ជាក់​ថា កម្ពុជា​នៅសល់ ​៣​ប្រកួត​ទៀត គឺ​វិញ្ញាសា​រត់​បណ្ដាក់ ១០០ម៉ែត្រ *៤ មាន​កីឡាករ ប៊ុង ហុង, សាន ម៉ៅ, អ៊ុក ស​ម្ភ​ស្ស និង​ជឹម ផាន, ប្រណាំង​រទេះ ៤០០ម៉ែត្រ កីឡាករ ឈុន ពន់ និង ​ឯក ញាណ​សាមុត, ២០០​ម៉ែត្រ រទេះ ២០០ម៉ែត្រ​ ដែរ កីឡាករ ហេង សាវឿន និង​ហ៊ុន សឺ​ន៕
​អត្ថបទ​៖​ ជាវ ធូ