កីឡាករ​បាល់​ឱប​វ័យក្មេង​សឹង្ហ​បុរី ២១​នាក់​បំបែក​កំណត់ត្រា​ពិភពលោក​បញ្ជូន​បាល់​បាន​ច្រើន​បំផុតក្នុង​មួយ​ម៉ោង

335
កីឡាករ​បាល់​ឱប​វ័យក្មេង​សឹង្ហ​បុរី ២១​នាក់​បំបែក​កំណត់ត្រា​ពិភពលោក​បញ្ជូន​បាល់​បាន​ច្រើន​បំផុតក្នុង​មួយ​ម៉ោង

​​បាល់​ឱប៖ ​កីឡាករ​បាល់​ឱប​វ័យក្មេង​ជំរើស​ជាតិ​សឹង្ហ​បុរី ២១ នាក់ បាន​បំបែក​កំណត់ត្រា​ពិភពលោក​បញ្ជូន​បាល់​ឱប​បាន ច្រើន​បំផុត​ក្នុង​រយៈពេល​មួយ​ម៉ោង ៤០០២ ប៉ះ​ថ្ងៃ​អង្គារ​ម្សិល​ម៉ិ​ញ​នេះ​។
​​៤០០២ ប៉ះ​ក្នុង​មួយ​ម៉ោង​ត្រូវ​បាន​កត់​ចូល​ក្នុង​សៀវភៅ​កំណត់ត្រា​ពិភពលោក Guinness World Record ពោល​គឺ​បំបែក​កំណត់ត្រា​ចាស់ ២៣៣៦ ប៉ះ​ដែល​ធ្វើ​បាន​ដោយ​ក្រុម​វ័យក្មេង Maccabi GB នៅ​អង់គ្លេស​តាំងពី​ឆ្នាំ ២០១៣​។ ​លក្ខខ័ណ្ឌ​ដើម្បី​ទទួល​បាន​កំណត់ត្រា​ថ្មី​នេះ កីឡាករ​ទាំងអស់​ត្រូវ​បញ្ជូន​បាល់​មិនអោយ​ធ្លាក់​ដល់​ដី​ឡើយ​ក្នុង រយៈពេល​មួយ​ម៉ោង​នេះ ហើយ​ការ​បញ្ជូន​បាល់​នោះ​ទៀតសោត​ត្រូវតែ​គោរព​តាម​ក្បួន​លេង​របស់​បាល់​ឱប ខណៈ កីឡាករ​ទាំងអស់​ត្រូវ​អោយ​មាន​គំលាត​ពីគ្នា ៥​យ៉ា​ត ស្មើនឹង ៤.៥​ម៉ែត្រ​។ ​ក្នុងចំណោម ២១ នាក់​នោះ​ត្រូវ​បាន​បែងចែក​ជា​បី​ក្រុម​ដែល​មាន ៧ នាក់ក្នុង​នោះ​មាន​មួយ​ក្រុម​ជា កីឡា​ការ​នី​។ មុន​ការប៉ុនប៉ង​បំបែក​កំណត់ត្រា​នេះ​ចាប់ផ្តើម ប្រធាន​សមាគម​បាល់​ឱប​សឹង្ហ​បុរី​លោក George Danapal រំពឹង​ថា​យ៉ាងច្រើន​អ្នក​ទាំង ២១ នាក់​នេះ​ធ្វើ​បាន​ត្រឹម ២៤០០ ប៉ះ​ប៉ុណ្ណោះតែ​លទ្ធ​ផល​នៅ​ពេល​នេះ​ពិតជា ធ្វើអោយ​លោក​ភ្ញាក់ផ្អើល​។ ​សូម​បញ្ជាក់​ថា ការប៉ុនប៉ង​បំបែក​កំណត់​ត្រា​ពិភពលោក​នេះ​គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី Rugby Hub carnival នៅ Asia Square ប្រទេស​សឹង្ហ​បុរី ដើម្បី​អបអរសាទរ​សឹង្ហ​បុរី​ដែល​ឆ្នាំក្រោយ​នឹង​ទទួល​ការប្រកួត HSBC World Rugby Sevens Series នៅ​ពហុ​កីឡដ្ឋាន​ជាតិ​សឹង្ហ​បុរី​ខែមេសា​ឆ្នាំ​ក្រោយនេះ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ