សាលារៀន​ និង​រោងចក្រ​បិទទ្វារ​ផ្អាក​ដំណើរ​ការ ខណៈ​ដែល​ផ្សែង​អ័ព្ទ​កំពុង​គ្រប​ដណ្ដប់​លើ​​ទីក្រុង​ប៉េកាំង​

372
សាលារៀន​ និង​រោងចក្រ​បិទទ្វារ​ផ្អាក​ដំណើរ​ការ ខណៈ​ដែល​ផ្សែង​អ័ព្ទ​កំពុង​គ្រប​ដណ្ដប់​លើ​​ទីក្រុង​ប៉េកាំង​

​ចិន៖ ផ្សែង​អ័ព្ទ​នៅតែ​បន្តគ្របដណ្ដប់លើទីក្រុងប៉េកាំង​ប្រទេសចិននៅ​ថ្ងៃ​ពុធនេះ ខណៈរដ្ឋធានីរបស់​ប្រទេសចិន​មួយ​នេះចេញ​សេចក្ដីជូនដំណឹង​រឹតត្បិត​លើ​ការធ្វើដំណើរ ក្រោយប្រកាស​ភ្លើង​សញ្ញា​អាសន្ន​ពណ៌​ក្រហម ជា​លើកដំបូង​សម្រាប់ការ​បំពុលបរិយាកាស​។

សាលារៀនកំពុង​បិទទ្វារ ,​រោងចក្រឧស្សាហកម្ម​នានាផ្អាក​ដំណើរការ និងអនុញ្ញាតិឲ្យ​រថយន្ត​តែ​ពាក់កណ្ដាលទូរ​ទាំង​ប្រទេស​ប៉ុណ្ណោះធ្វើ​ចរាចរណ៍នៅ​តាម​ដងផ្លូវ​។​ ទោះបីជា​រដ្ឋាភិបាល​រដ្ឋ​ធានី​ប៉េកាំង​បាន​មើលឃើញ ​ពី​កម្រិត​នៃ​ការ​បំពុល​បរិស្ថាន​កាន់តែ​ខ្ពស់​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក្ដីតែ​នេះ​គឺជា​លើកដំបូង​ដែល​បានចេញការ​ជូន ដំណឹង​ភ្លើង​សញ្ញា​ពណ៌​ក្រហម​មួយ ​ក្រោម​ប្រព័ន្ធ​មួយ​មាន​អាយុ​កាល​ពីរ​ឆ្នាំ​។ ផ្សែង​អ័ព្ទ​នៅតែ​បន្ត​មានទោះបីជា​មានការ​ប្រកាស​ជា​អាទិភាព របស់រដ្ឋាភិបាល​ចិនក្នុង​ការ​សម្អាត​កេរ្តិ៍​ដំណែល នៃ​ការ​បំពុលបន្សល់ទុក​ជាច្រើន​ឆ្នាំ​នៃកំណើនសេដ្ឋកិច្ចលូត​លាស់​ ដោយ​ប្រើ​ថាមពល​ប្រេង​ឥន្ធន​ហ្វូ​ស៊ី​លក៏ដោយ​។ ភាគច្រើន​នៃផ្សែង​អ័ព្ទនេះ​ត្រូវ​បាន​គេ​ស្ដីបន្ទោស លើរោងចក្រ​ដំណើរការ​ដោយថាមពល​ដុត​ធ្យូងថ្ម​រួម​ ជាមួយផ្សែង​ចេញពីរថយន្ត​, ​សំណង់ និង​ការងាររោងចក្រជាដើម​។​ គួរ​ឲ្យ​ដឹង​ថា ប្រទេស​ចិន​ជាប្រទេសប្រើធ្យូងថ្ម​ច្រើន​ជាង​គេ​បំផុត​របស់​ពិភពលោក ប៉ុន្តែ​ក៏បានក្លាយជាប្រទេស​ឈានមុខ​គេ​មួយ ក្នុង​ការផលិតរបស់​ថ្មីដែរជាមួយការពង្រីកយ៉ាងឆាប់រហ័ស នៃការប្រើ​កម្លាំងខ្យល់ និងថាមពលព្រះអាទិត្យ (solar power) សម្រាប់​ដំណើរ​ការផលិត​ផ្សងៗ៕

​អត្ថបទ៖ ​សុខ​មាន