​ក្រុម​​ចោ​​ប្រដាប់​អាវុធ ​​​ចាប​ចង​ថៅកែ​ម៉ាស៊ីនកិនស្រូវ​ នៅ​ស្រុក​សង្កែ​ ប្លន់​យក​លុយ​និង​គ្រឿង​លង្ការ​អស់​រាប់​ម៉ឺន​ដុល្លារ

417
ចាប​ចង​ថៅកែ​ម៉ាស៊ីនកិនស្រូវ​នៅ​ស្រុក​សង្កែ​ប្លន់​យក​លុយ​និង​គ្រឿង​អលង្ការ​អស់​រាប់​ម៉ឺន​ដុល្លារ

បាត់ដំបង​ ៖ ​រហូត​មកទល់​ និង​ព្រឹក​ថ្ងៃទី​១០ ​ធ្នូ នេះ​ សមត្ថកិច្ច​ខេត្តបាត់ដំបង ​មិនទាន់​វែកមុខ​ក្រុម​ចោរប្លន់​ ថៅកែ​ម៉ាស៊ីន​ ​កិនស្រូវ​ នៅ​ស្រុក​សង្កែរ​ កាលពី​យប់​ម៉ិញ​នៅឡើយ​ទេ ​បន្ទាប់ពី​ជនរងគ្រោះ​២​នាក់​ ឪពុក កូន ត្រូវ​ក្រុម​ជនល្មើស​មាន​គ្នា​៣​នាក់​ប្រដាប់​ដោយ​អាវុធ​វែង​ខ្លី ​ចាប់ចង​និង​ភ្ជង់​សំឡូត​យក​លុយ​និង​គ្រឿង ​លង្ការ ខ្សែក​រមាស​១​ខ្សែ​ទម្ងន់​៥​ជី​, ផ្លាក​ដៃ​មាស​១​ខ្សែ​ទម្ងន់​៥​ជី​, ចិញ្ចៀន​ផ្លាក​ទីន​៧​វង់​, ខ្សែករ​ផ្លាក​ទីន​៤​ខ្សែ​, ទូរស័ព្ទ​៨​គ្រឿង ​ក្នុង​នោះ មាន​អាយ​ហ្វូ​ន​សិច​៤ អាយ​ហ្វូ​ន​ហ្វា​យ​២​និង​អិន​ចុច​ពិល​២​គ្រឿង​, ប្រាប់​ដុល្លារ​១​ម៉ឺន​ដុល្លារ​, និង​ប្រាក់​រៀល​៧​លាន​រៀល​បន្ថែម​ទៀត​ នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រីនគរបាល​ខេត្តបាត់ដំបង​។

បើ​យោងទៅតាម​សម្តី​ជនរងគ្រោះ ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ ក្រុម​ចោរ​៣​នាក់​ប្រដាប់​ដោយ​កាំភ្លើង​វែង​១​ដើម ខ្លី​១​ដើម កន្ត្រៃ​កាត់​ដែក​១ ​និង​ដែក​ស្បែង​១ ​បាន​សម្រុកចូល​ប្លន់​ផ្ទះ​ថៅកែ​ម៉ាស៊ីនកិនស្រូវ​ឈ្មោះ​ ភា​ញ ភឿ​ប ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ​ប្រពន្ធ​ឈ្មោះ តាន់ ម៉ូ​រ៉ា ប្រមូល​យក​មាស ប្លា​ទីន និង​លុយ​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ ហើយ​គេចខ្លួនបាត់ ​កាលពី​វេលា​ម៉ោង​៧ យប់​ថ្ងៃទី​៩ ធ្នូ ២០១៥ នៅផ្ទះ​ជនរងគ្រោះ ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ក្នុងភូមិ​កំពង់ព្រះ ឃុំ​កំពង់ព្រះ  ស្រុក​សង្កែរ​ខេត្តបាត់ដំបង ។

ជនរងគ្រោះ​ បាន​ឲ្យ​ដឹងថា​ នៅក្នុង​ផ្ទះ​របស់​គាត់​មាន​គ្នា​៧​នាក់ ​គឺ​គាត់ ប្រពន្ធ​ កូន​ប្រសារ​ប្រុស​ និង​កូនស្រី​៤​នាក់ ​ដែល​មុន​ពេល​កើតហេតុ​ជនសង្ស័យ​៣​នាក់​ បាន​សម្រុកចូល​ផ្ទះ​របស់​គាត់​ដោយបាន​ភ្ជង់​ ហើយ​ចាប់​គាត់​និង​កូនប្រសារ​ប្រុស​របស់​គាត់​ចងភ្ជាប់​ជាមួយគ្នា​ ព្រមទាំង​ភ្ជង់​ប្រពន្ធ ​និង​កូនស្រី​របស់​គាត់​ឲ្យ​ប្រមូល​ទ្រព្យសម្បត្តិ​ឲ្យ​ពួកវា ​ដោយមាន​ការភ័យខ្លាច​ប្រពន្ធ​និង​កូនស្រី​របស់​គាត់​បាន​ប្រមូល ​មាស ប្លា​ទីន ព្រមទាំង​លុយ​ខ្មែរ​៧​លាន​រៀល ​និង​លុយ​ដុល្លារ ឱ្យទៅ​ក្រុមចោរប្លន់​យក​ទៅ ក្នុង​នោះ​មាន មាស និង​ប្លា​ទីន​មួយចំនួនធំ ​ទូរស័ព្ទដៃ ព្រមទាំង​លុយ​ខ្មែរ​និង​ដុល្លារ​សរុប​រាប់ម៉ឺន​ដុល្លារ ។

បើតាម​សម្តី​លោក ភឿ​ប ផា​យោ អាយុ​36​ឆ្នាំ​ជា​កូន បាន​ប្រាប់ថា​ ក្រុម​ចោរ​អាចម​ក​ពួន​សម្ងំ​នៅក្នុង​បរិវេណ​ផ្ទះ​របស់គាត់​ ព្រោះ​នៅ​ពេល​គាត់​ត្រឡប់​មក​ពីផ្សារ​វិញ​បើក​រថយន្ត​ចូល​ចត​នៅ​ក្នុង​ផ្ទះ ​រួច​ដើរទៅ​ចាក់សោរ​របង ហើយ​ត្រឡប់​ចូល​មកក្នុង​ផ្ទះ​វិញ ក៏​ស្រាប់តែ​ក្រុម​ចោរ​ធ្វើ​សកម្មភាព​ភ្ជង់​រូបគាត់ រួច​ចង​គាត់​និង​ឪពុក ​ហើយ​ឱ្យ​ម្តាយ​របស់​គាត់​នាំ​ដើរ​ប្រមូល​ទ្រព្យ​ស​ម្ប​ត្តិ​រយះពេល​ជិត​មួយ​ម៉ោង​ទើប​ក្រុម​ចោរ​ចាក​ចេញទៅ​។

ភ្លាមៗ​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង ​បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ ​និង​បាន​ដឹកនាំ​បញ្ជា​ គ្រប់​កំលាំង​ទូរ​ទាំង​ខេត្ត​កំពុង​ធ្វើការ​ស្រាវជ្រាវ និង​តាម​ប្រមាញ់​ក្រុម​ចោរប្លន់​ប្រដាប់អាវុធ​ទាំងនោះ​ពេញ​ខេត្ត​ទាំងយប់ ៕

ចាប​ចង​ថៅកែ​ម៉ាស៊ីនកិនស្រូវ​នៅ​ស្រុក​សង្កែ​ប្លន់​យក​លុយ​និង​គ្រឿង​អលង្ការ​អស់​រាប់​ម៉ឺន​ដុល្លារ
ចាប​ចង​ថៅកែ​ម៉ាស៊ីនកិនស្រូវ​នៅ​ស្រុក​សង្កែ​ប្លន់​យក​លុយ​និង​គ្រឿង​អលង្ការ​អស់​រាប់​ម៉ឺន​ដុល្លារ