ស្លាប់​៣​នាក់​របួសធ្ងន់- ​ស្រាល​៨​នាក់​ គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៩​ ខែធ្នូ​ កើតឡើង​៨​លើក​

221

​ភ្នំពេញ​៖ ហេតុការណ៍​ ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ៨​លើក ក្នុងនោះ​យប់ ៣​លើក​, បណ្តាល​អោយ​មនុស្ស​ស្លាប់ ៣​នាក់ ( ប្រុស​) អ្នក​រងរបួស​ធ្ងន់ ៧​នាក់ ( ប្រុស​) និង​រង​របួស​ស្រាល ១​នាក់ (​ប្រុស​)​។


នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ៨​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត យានយន្ត​សរុប ចំនួន ១៥​គ្រឿង រួមមាន ម៉ូតូ​ចំនួន ១០​គ្រឿង​, រថយន្ត​ធុន​តូច ២​គ្រឿង រថយន្ត​ធុន​ធំ ២​គ្រឿង​,  និង​យាន​ផ្សេងៗ ១​គ្រឿង ។

របាយការណ៍​បាន​ឲ្យដឹង​​ថា មូល​ហេតុដែល​បណ្តាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៥​លើក​, ស្រវឹង​១​លើក ,​ប្រជែង​គ្រោះថ្នាក់ ១​លើក និង​មិន​ប្រកាន់​ស្តាំ ១​លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១០​នាក់ (​យប់ ៧​នាក់​) ។​
​របាយការណ៍​ បាន​បន្ដ​ទៀត​ថា​ រថយន្ត​ទាំងអស់​ដែល​ត្រូវ​ផាកពិន័យ​សរុប​ចំនួន ១៦១៦​គ្រឿង (​រថយន្ត​ធំ ៨៣៩​គ្រឿង​) ស្មើនឹង ១៦១៦​ករណី​, ល្មើស​ក្រដាស​ស្នាម ១០១៥​គ្រឿង ស្មើនឹង ១០១៥​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៦០១​គ្រឿង ស្មើនឹង ៦០១​ករណី ។ ដោយឡែក​សម្រាប់​ម៉ូតូ នា​ថ្ងៃ​ដដែល ត្រូវបាន​ផាកពិន័យ​សរុប​ចំនួន​l ១១៧៦​គ្រឿង។​នេះ​បើ​យោងតាម​របាយការណ៍​ពី​នាយក​ដ្ឋាន​សណ្តាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចេញផ្សាយ ​កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៥ ៕

២២២២២២

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៨​ខែធ្នូ​កើតឡើង​១១​លើក​ស្លាប់​៥​នាក់​របួសធ្ងន់​ស្រាល​១៤​នាក់​
គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៨​ខែធ្នូ​កើតឡើង​១១​លើក​ស្លាប់​៥​នាក់​របួសធ្ងន់​ស្រាល​១៤​នាក់​