នគរបាល​ខណ្ឌដង្កោ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ​១០ ​នាក់ ​ករណី​វាយ​ប្លន់​ម៉ូតូ​ទៅ​តុលាការ​

193

​​​ភ្នំពេញ​៖ ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ ១០ ​នាក់ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស ( វាយ​ប្លន់​ម៉ូតូ ) ។​ជនសង្ស័យ​ប្រុស ស្រី ទាំង​១០​នាក់ ត្រូវ​បាន​នគរបាល​ខ​ណ្ឌ​ដង្កោ ធ្វើការ​បង្ហាញមុខ កាលពី​វេលា​ម៉ោង ៩ និង​២៥​នាទី ព្រឹក​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៥។​

សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​១០​នាក់ ទី​១.​ឈ្មោះ ធឿន រ៉ាវី ហៅ រ៉ា ហៅ រិ​ទ្ធ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​សាមគ្គី​ទី​២ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ទី​២.​ឈ្មោះ នី និ​ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ម្ដុំ​កា្ដ​ន់​២ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា ទី​៣.​ឈ្មោះ សួង សុខ​នាង ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ព្រៃ​ព្រឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​ជនសង្ស័យ​ទាំង ៣​នាក់ ឃាត់ខ្លួន កាលពី​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង ៨ និង​៣០​នាទី នៅ​ផ្លូវ​៣០​ម៉ែត្រ ភូមិ​ព្រៃ​ទីទុយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​)​

ទី​៤.​ឈ្មោះ រឿង សុវណ្ណ ហៅ​ភើ្ល​ង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ (​ឃាត់ខ្លួន​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​១៥ និង​២០​នាទី នៅ​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក​) ។ ទី​៥.​ឈ្មោះ ស៊ុន តឹក​ឡាយ ហៅ​គឹម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​មិន​ពិតប្រាកដ ស្រុកកំណើត ភូមិ​ចារ ឃុំ​ចារ ស្រុក​ព្រែក​កប្បាស ខេត្តតាកែវ (​ឃាត់ខ្លួន​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​២២.០០​នាទី នៅមុខ​ក្លឹប​ហ្វ​រ​ជួន ផ្លូវជាតិ​លេខ​៤ ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​)​។ ទី​៦.​ឈ្មោះ គីង គឹម​ស៊ន ហៅ វ៉េវ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ក្បែរ​ផែស្ងួត​តេង​ឡាយ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​ឃាត់ខ្លួន​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​២៣.២០​នាទី នៅ​កា​រាស់​សាំង HL ផ្លូវជាតិ​លេខ​៤ ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​)

ទី​៧.​ឈ្មោះ វណ្ណ ដា​រ៉េត ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ព្រះ​ពោធិ៍ ឃុំ​ភ្នំ​បាទ ស្រុក​ពញាឮ ខេត្តកណ្តាល (​ឃាត់ខ្លួន​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​១០ និង​៣០​នាទី នៅ​ភូមិ​ព្រះ​ពោធិ៍ ឃុំ​ភ្នំ​បាទ ស្រុក​ពញា​ឭ ខេត្តកណ្តាល​)​។ ទី​៨.​ឈ្មោះ មឿ​ន គ​ន្ធា ហៅ ចន្ថា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​វត្ត​ថ្មី ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល (​ឃាត់ខ្លួន​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​១២ និង​៣០​នាទី នៅ​ភូមិ​វត្ត​ថ្មី ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល​)​

ទី​៩.​ឈ្មោះ រិ​ន បូរិទ្ធ ហៅ រិ​ទ្ធ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ផ្ទះជួល​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ (​ឃាត់ខ្លួន​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​១៩ និង​២០​នាទី នៅ​ចំណុច​ផ្ទះជួល​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ទី​១០.​ឈ្មោះ ឆឹង ពិដោរ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ផ្ទះជួល​ភូមិ​ជម្ពូ​វ​ន្ត័ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​ឃាត់ខ្លួន​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​២១ និង​២០​នាទី នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​)​។​

សមត្ថកិច្ច​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា ក្រោយពី​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ឆ្លើយ​សារភាពថា ពួកគេ​ធ្លាប់ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥ នៅ​សង្កា​ត់ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ បណ្តាលអោយ​ជនរងគ្រោះ​ស្លាប់ ១​នាក់ និង​បានធ្វើ​សកម្មភាព​វាយ​ប្លន់​យ៉ាងសកម្ម​នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត សរុប​ចំនួន ១២​លើក ក្នុង​នោះ ​មាន ខណ្ឌដង្កោ ៣​លើក ,​ខណ្ឌ​ព្រែក​ព្នៅ ៣​លើក (​ជនរងគ្រោះ​ស្លាប់ ១​នាក់​),​ខណ្ឌ​ពោធិ៍​សែន​ជ័យ ៣​លើក (​ជន​រងរបួស​ធ្ងន់ ១​នាក់​),​ខណ្ឌ​ជ្រោយចង្វារ ១​លើក (​ជនរងគ្រោះ​ស្លាប់​០១​នាក់​), និង​ខេត្តកំពង់ចាម ២​លើក (​ជនរងគ្រោះ​របួសធ្ងន់ ១​នាក់​)​។​

សមត្ថកិច្ច​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី ព្រឹក​ថ្ងៃទី​៦ ខែ​ឆ្នូ ឆ្នាំ​២០១៥ នៅ​ម្តុំ​ហាង​កាហ្វេ​មួយ​កន្លែង តាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ទីទុយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ស សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ជឹម ស៊ីថា អធិការ​ខណ្ឌដង្កោ បាន​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ ប្រុស ស្រី ៣​នាក់​។​

ជនសង្ស័យ​ទី​១ ឈ្មោះ ធឿន រ៉ាវី ហៅ រ៉ា ហៅ រិ​ទ្ធ ហៅ ធូ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​សាមគ្គី​២ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ ទី​២ ឈ្មោះ នី និ​ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ម្តុំ​ក្តាន់​ពីរ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា និង​ទី​៣ ឈ្មោះ សួង សុខ​នាង ហៅ ទូច ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះជួល ភូមិ​ព្រៃ​ព្រីង សង្កា​ង់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ដកហូត​វត្ថុតាង​ម៉ូតូ ១​គ្រឿង ម៉ាក ស្មាស់ រី​វ៉ូ ពណ៌​ខៀវ ពាក់​ស្លាក​លេខ កណ្តាល 1D-1767 និង​សម្ភារៈ​សម្រាប់ធ្វើ​សកម្មភាព ម៉ា​ឡេ​ត ១ ដើម​។

ជនសង្ស័យ​ទាំង​៣​នាក់​នេះ តែងតែ​ប្រើល្បិច​ដោយ​អោយ​ស្ត្រី​ឈ្មោះ សួង សុខ​នាង ជួល​មូ​ន​តូ​ឌុប​ជិះ លុះ​មកដល់​កន្លែង​ស្ងាត់ នាង​បានអោយ​ឈប់​ម៉ូតូ រួច​ក៏មាន​បក្ខពួក​វាយ​ពីក្រោយ​ខ្នង​អ្នក​ម៉ូតូឌុប​នោះ ដោយ​ប្រើ​ម៉ា​ឡេ​ត ប្លន់​យក​ម៉ូតូ​តែម្តង ហើយ​បន្ទាប់ពី​ធ្វើកា​សាកសួរ ទើប​ឈានដល់​ការស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​បាន​ចំនួន ៧​នាក់ (​ស្រី​២​នាក់​) បន្ថែមទៀត ក្នុងនោះ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន ៤​នាក់ (​ប្រុស​) ដកហូត ម៉ូតូ ២​គ្រឿង ខណ្ឌទួលគោក ឃាត់ខ្លួន ១​នាក់ (​ប្រុស​) ដកហូត ម៉ូតូ ៤​គ្រឿង និង​ខេត្តកណ្តាល ឃាត់ខ្លួន ២​នាក់ (​ស្រី​) ។​

​​​សមត្ថកិច្ច​ប្រាប់​បញ្ជាក់​ថា ដោយមាន​ការដឹកនាំ ចង្អុលបង្ហាញ និង​ការ​ដាក់ចុះ​នូវ​ផែនការ​-​វិធានការ​សំខាន់ៗ របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ជាពិសេស​ការអនុវត្ត​ន៍​លើ​វិធាន​ការ​បង្ការ និង​បង្ក្រាប​បទល្មើស របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯកអគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​គណបញ្ជាការ​ឯកភាព​ខណ្ឌដង្កោ ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ទោ ជឹម ស៊ីថា អធិការ​ខណ្ឌដង្កោ សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទើប​ឈាន​ដល់​ការ​បង្ក្រាប​បាន​មុខសញ្ញា​វាយ​ប្លន់​យក​ម៉ូតូ​ដ៏​សកម្ម​ទាំង ១០​នាក់ នេះ ដកហូត ម៉ូតូ​សរុប​ចំនួន ៧​គ្រឿង និង​សម្ភារៈ​បង្ក​បទល្មើស​មួយចំនួនទៀត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕