យន្តហោះ​ដឹក​ជញ្ជូន​សម្ភារ​ និង​យន្តហោះ​ច្បាំង​របស់​អាល្លឺម៉ង់​បាន​​ចុះ​ចត​ក្នុង​ប្រទេស​ទួរគី​​ ដើម្បី​វាយ​ប្រហារ​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី

700
យន្តហោះ​ដឹក​ជញ្ជូន​សម្ភារ​ និង​យន្តហោះ​ច្បាំង​របស់​អាល្លឺម៉ង់​បាន​​ចុះ​ចត​ក្នុង​ប្រទេស​ទួរគី​​ ដើម្បី​វាយ​ប្រហារ​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី

​​ទួរគី៖ យន្តហោះ​ចម្បាំង​ចំនួន ២​គ្រឿង​​របស់​អាល្លឺម៉ង់​ និង​យន្តហោះ​ដឹក​ជញ្ជូន​សម្ភារ​២គ្រឿង​ផ្សេង​ទៀត​ បាន​​ចុះ​ចត​នៅ​អាកាសយាន​ដ្ឋាន​​ទ័ព​អាកាស​​ស៊ីនស៊ីលីត ​ក្នុង​ប្រទេស​ទួរគី​​កាល​ពី​​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។
ការ​ហោះ​ហើរ​របស់​កង​យន្តហោះ​ទ័ព​អាកាស​របស់​អាល្លឺម៉ង់​​ ធ្វើ​ឡើង​ជា​ផ្នែក​មួយ​នៃ​ការ​ចូល​រួម​ក្នុង​យុទ្ធនាការ​​យោធា​ប្រឆាំង​រដ្ឋ​អ៊ីស្លាម​​ក្នុង​ប្រទេស​ស៊ីរី។ សេចក្តី​រាយការណ៍​ឱ្យ​ដឹង​ថា យន្តហោះ​ចម្បាំង​ ៤​គ្រឿង​ផ្សេង​ទៀត​ក៏​ត្រូវ​​គេ​សម្រេច​​ឱ្យ​ចូល​រួម​បេសកកម្ម​នេះ​ដែ​រ​ ក្រោយ​ពេល​សមាជិក​សភា​ជាន់​ទាប​បាន​បោះ​ឆ្នោត​​ សម្រេច​កាល​ពី​សប្ដាហ៍​​មុន​យល់​ស្រប​ទៅ​តាម​គំរោង​រដ្ឋាភិបាល​មាន​គំរោង​ចូល​រួម​​យុទ្ធនាការ​ បន្ទាប់​ពី​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​​ជ្រុល​និយម​​វាយប្រហារ​នៅ​ទីក្រុង​​ប៉ារីស​ ធ្វើ​ឱ្យ​មនុស្ស​​ជាង ១៣០​នាក់​ស្លាប់។ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​អាល្លឺម៉ង់​បាន​​បង្កើន​តួនាទី​របស់​ខ្លួន​ ប្រឆាំង​ទៅលើ​​ក្រុម​អាយអេស​ក្នុង​ប្រទេស​ស៊ីរី​នោះ​ដែរ ក្រោយ​ពេល​ដែល​ខ្លួន​មិន​បាន​កំណត់​ការ​តាំង​ចិត្ត​​ពី​ការ​ចូល​រួម​ ជាមួយ​ប្រទេស​មួយ​ចំនួន​ជាមួយ​ និង​ប្រទេស​អង់គ្លេស​, បារាំង​, អាមេរិក​ និង​ប្រទេស​រុស្ស៊ី​​នោះ​ឡើយ​ ក្នុង​ការ​វាយប្រហារ​ពី​អាកាស​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម៕​​​​​

អត្ថបទ៖ ​វង្ស រិទ្ធី