ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​នៅតែប៉ះទង្គិច​ជាមួយកងកម្លាំង​សន្តិសុខអ៊ីស្រាអែល​តំបន់ West Bank

260
ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​នៅតែប៉ះទង្គិច​ជាមួយកងកម្លាំង​សន្តិសុខអ៊ីស្រាអែល​តំបន់ West Bank

​វេសបែង៖ ការ​ប៉ះ​ទង្គិច​គ្នារវាងពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន និង​កងកម្លាំង​សន្តិសុខអ៊ីស្រាអែល​បានផ្ទុះឡើងក្នុងទីក្រុងបេឡេហឹម (Bethlehem)​តំបន់ West Bank កាលពី​ម្សិលមិញ។​
​​ក្រុម​អ្នក​តវ៉ាប៉ា​ឡេ​ស្ទី​នបាន​គុប​ដុំ​ថ្មលើកងកម្លាំង​សន្តិសុខ ដែល​បានបាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក​លើ​ពួកគេ​ជា​ការ​ឆ្លើយតប​ទៅ​នឹង សកម្មភាពរបស់ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ពេញ​ពេញ​កំហឹង។ ​ពាក់ព័ន្ធ​ការ​ប៉ះទង្គិច​ខាងលើយោធា​អ៊ីស្រាអែលបាន​និយាយ​ថា ទាហានរបស់​ខ្លួនបាន​បាញ់សម្លាប់បុរស​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ ដែល​បាន​ប៉ុនប៉ងបើករថយន្ត​បុកកងកម្លាំង​សន្តិសុខអ៊ីស្រាអែល​ជិតទីក្រុងហេ​ប្រុ​នភាគ​ខាង​ត្បូងតំបន់ West Bank​។​ ​ដោយឡែក ក្រសួងសុខាភិបាលប៉ា​ឡេ​ស្ទី​ន បានកំណត់​អត្តសញ្ញាណជនរងគ្រោះឈ្មោះ ​Issa Hroub វ័យ 55ឆ្នាំ​មកពី ក្បែរៗ​នោះភូមិ Deir Samet​ដែល​ស្ថិតនៅ​ក្បែរៗ​នោះ។​ ​ចំណែកទាហាន​អ៊ីស្រាអែលមិន​មានរង​របួស​ទេ ហើយ​មន្ត្រី​យោធាមិនបានបញ្ជាក់​ច្បាស់​ថា អ្នក​បើក​រថយន្តបុកទាហាន​នោះកើតឡើង​របៀប​ណា​ដែរ​ ​កាលពីពេល​ថ្មីៗ​នេះខ្មាន់កាំភ្លើង​ប៉ា​ឡេ​ស្ទី​ន​ម្នាក់ បាន​បាញ់រះលើ​ក្រុមទាហាននៅចំនុច​ឆ្លងកាត់ Gilboa-Jalame មុន​ពេលគេ​មានរបួស និង​រត់​គេច​ខ្លួន​បាត់​ពី​កន្លែងកើតហេតុ​។ ប៉ុន្តែក៏​មិន​បណ្ដាល​ឲ្យ​នរណា​ម្នាក់​រង​របួស​ឡើយ​។ នេះ​បើ​យោង​តាមការ​ឲ្យ​ដឹងពី​ក្រសួងការពារ​ជាតិ​អ៊ីស្រាអែល​៕
​អត្ថបទ៖ សុខ​មាន