បុរស​ដែល​ស្លាប់​ដោយសារ​ផ្ទុះ​កាំ​ភ្លើង​ប៊ិច​ច្នៃ​នោះ​ប៉ូលិស​រកមុខ​ឃាតក ​ឃើញ​ហើយ​

464

ភ្នំពេញ ៖ ​ករណី​មាន​បុរស​ម្នាក់​ស្លាប់​ដោយសារ​គ្រាប់​កាំ​ភ្លើង​កែច្នៃ​ជា​ប៊ិច ​ដែល​គេ​បាន​នាំ​គ្នា សន្និដ្ឋាន​ត្រួសៗ​ជំហាន​ដំបូង​តាម​ការ​បំភ្លឺ​របស់ សាក្សី​នៅ​កន្លែង​កើត​ហេតុ​ថា ​បណ្ដាល​មក​ពី​ ជន​រង​គ្រោះ​រើស​បាន​ហើយ​កេះ​លេង​បង្ក​អោយ​ស្លាប់​ខ្លួន​ឯង​កាលពី​ព្រលប់​ថ្ងៃទី​១០ ​ខែធ្នូ​ ឆ្នាំ​២០១៥។នៅមុខ​ហាង​លក់​ឥដ្ឋការ៉ូ មួយ​កន្លែង​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២០០៤ ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​នោះ ​ក្រោយ​កើត​ហេតុ​បាន​១​ថ្ងៃ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន ​ស្រា​ជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល បង្ក​អោយ​មនុស្ស​ស្លាប់ ។​

ជនជាប់ចោទ​ជា​ឃាតក​ដែល​បាន​ចាប់ខ្លួន​នោះ​ឈ្មោះ ​ស៊ុំ ​ស្នា ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​មុខរបរ​កម្មករ សំណង់ ស្នាក់នៅ​ផ្ទះ​ជួល​ក្បែរ​កន្លែង​កើត​ហេតុ​ខាង​លើ ។​

លោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការ នៃ​អធិការដ្ឋាន នគរបាល​ខណ្ឌ​សែន​សុខ បាន​មាន ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃទី​១២​ខែធ្នូ​នេះ​ថា ក្រោយ​កើត​ហេតុ​លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ស្រាវជ្រាវ​រឿង​នេះ​ភ្លាមៗ​ទើប ​រក​ឃើញ ​ ជន​ដៃ​ដល់ ​ខាង​លើ​ដែល​គេ​បាន​សារ​ភាព​ថា ក្រោយពី​ជនរងគ្រោះ​រើស​បាន​កាំ​ភ្លើង​ប៊ិច​នោះ​គាត់​(​ស៊ុំ ស្នា )​បាន​ទាញ​ពី​ដៃ​ជនរងគ្រោះ​យក​មក​កេះ​លេង​ក៏​ផ្ទុះ​ត្រូវ​ចំ​ជនរងគ្រោះ​ឈ្មោះ ធី ធាង ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ ​មាន​ស្រុក​កំណើត​នៅ​ឃុំ​សំបូរ ស្រុក​ប្រាសាទ​ខេត្តកំពង់ធំ​បណ្ដាល​អោយ​របួសធ្ងន់​ចំ​ចំហៀង​គល់​ដោះ​ខាងឆ្វេង​ក្រោម​ក្លៀក បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​ព្រះកុសុមៈ​(​អតីតៈ​ពេទ្យ​លោក​សង្ឃ​)​។​

ជនជាប់ចោទ ជំ​ហ៊ាន​ដំបូង​បាន​បដិសេធ​ ថា​មិន​បានដឹង​រឿង​អ្វី​ទេ ​ប៉ុន្តែ​នៅពេល​សមត្ថកិច្ច​

បាន​កោះហៅ សាក្សី​នៅ​កន្លែង​កើត​ហេតុ​មក​សួរនាំ ដឹង​រឿង​អស់​ហើយ​ ទើប​គាត់​សារភាព​ថា គាត់​ពិតជា​បាន​ធ្វើ​អោយ​ផ្ទុះ ​កាំ​ភ្លើង​ប៊ិច​នេះ​ដោយ​អ​ចេតនា​ប៉ុណ្ណោះ ​និង​បាន​រៀបរាប់​អំពី​ដំណើរ​រឿង​តាំង​រើស​បាន​រហូតដល់​យក​មក​កេះ​លេង​បណ្ដាល​អោយ​ផ្ទុះ​ស្លាប់ ។​

ប៉ូលិស​បាន​ឃាត់ខ្លួន​គាត់​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​គរ​បាល​ខណ្ឌ​សែន​សុខ ដើម្បី​បញ្ជូន​ទៅ​តុលាការ​វិនិច្ឆ័យ​ទោសទណ្ឌ​របស់​គាត់​៕​