ពលរដ្ឋ​ស្នើ​ឱ្យ​សមត្ថកិច្ច​ស្រាវ​ជ្រាវ​ករណី​ពុល​ស្រា​សរ​ផ្ទួន​ៗនៅ​ខេត្ត​ក្រចេះ​

399

ក្រចេះ៖​ រឿង​ពុល​ស្រា​សរ​សម្លាប់​មនុស្ស​៣​នាក់​នៅ​ស្រុក​សំបូរ​មិន​ទាន់​ស្ងប់​ ស្រាប់​តែ​កើត​ហេតុ​ការណ៍​ពុល​ស្រា​សរ​នៅ​ស្រុក​ស្នួល​សម្លាប់​មនុស្ស​ដល់​ទៅ​៨​នាក់ ​សមត្ថកិច្ច​មិន​ទាន់​ស្រាវ​ជ្រាវ​រកមុខ​សញ្ញា​បង្ក​មក​ផ្តន្ទា​ទោស​ផង​ បែជា​នៅ​ថ្ងៃ​ទី​១០​ ខែ​ធ្នូ ឆ្នាំ​ ២០១៥ ​នៅ​ចំណុច​អូរប៉ូ ​ភូមិ​ព្រែក​តាអាំ ឃុំ​បុស​លាវ ​ស្រុក​ចិត្រ​បុរី​ មាន​ករណី​ផ្ទុះ​រឿង​ប្រជាពលរដ្ឋ​ពុល​ស្រា​សរ​បន្ត​បន្ទាប់​ទៀត​ ខ្លះបញ្ជូន​ទៅ​ព្យាបាល​នៅ​ភ្នំពេញ​ និង​ខ្លះម​ក​ព្យាបាល​នៅ​មណ្ឌល​សុខ​ភាព​បុស​លាវ​រហូត​ខ្លះ​មកព្យា​បាល​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​ក្រចេះ​ដើម្បី​គេច​ផុត​ពី​ការ​ស្លាប់​ដោយ​សារ​ឃាតករ​ជាតិ​ពុល​ក្នុង​ស្រា​សរ​។


ក្នុង​ករណី​ពុល​ស្រា​សរ​ដែល​កំពុង​កើត​ពេញ​បន្ទុក​ក្នុង​ខេត្ត​ក្រចេះ​កាល​ពី​ពេល​កន្លង​មក​រហូត​មកទល់​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះទាំ​ង​ប្រជាពលរដ្ឋ​រង​គ្រោះ និ​ង​ពលរដ្ឋ​ដែល​ទទួលរ​ង​នៅ​ការឈឺចា​ប់​បាត់​បង់​សាច់​ញាតិ​ជា​ទី​ស្រលាញ់​ដោយ​សារករណី​ពុល​ស្រាសរ​បាន​ទទួច​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​មាន​មន្រ្តី​មន្ទីរ​​ និង​សមត្ថកិច្ច​ជំនាញ​ពាក់​ព័ន្ធ​មេត្តា​តាម​ប្រម៉ាញ់​ស្រាវ​ជ្រាវ​ស្វែង​រក​ជន​បង្ក​ក្នុង​នោះ​មាន​អ្នក​បើក​កន្លែង​បិទ​ស្រា​សរ​មិន​មាន​ក្រម​សីល​ធម៌ ​និង​អ្នក​លក់​ស្រា​សរ​លួច​លាយ​មេ​បន្ថែម ​មក​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់​ជា​កំហិត​។
ជា​មួយ​នឹង​ការ​ស្នើ​សុំ​ខាង​លើ​ពួក​គាត់​ក៏​បាន​លើក​ឡើង​ជា​ទស្សនៈ​ថា​អាជ្ញាធរ​មាន​សមត្ថកិច្ចនៅ​មូល​ដ្ឋាន​ និង​អ្នក​ជាប់​ពាក់​ព័ន្ធ​ដាច់​ខាត​មិន​ត្រូវ​ទៅ​រួម​គំនិត​​ជាមួយ​ម្ចាស់​សិប្បកម្ម​បិទ​ស្រា​សរ​ឬ​អ្នក​លក់​ស្រា​សរ​ដែល​គិត​តែ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ដោយ​មិន​គិត​​ពី​ជីវិត​គ្រួសារ​អ្នក​ដទៃ​នោះ​ឡើយ ​ជា​ពិសេស​ពេល​ណា​សមត្ថកិច្ច​ស្រាវ​ជ្រាវ​ និង​ចាប់​បាន​ភ័ស្តុ​តាង​គ្រប់​គ្រាន់​ត្រូវ​តែ​ឱ្យ​បុគ្គល​នោះទទួល​ទោស​តាម​ច្បាប់​ ទើប​ជន​រង​គ្រោះសុ​ខ​ចិត្ត​ និង​ជឿជាក់​លើ​ចំណាត់​ការ​របស់​អាជ្ញាធរ​មានសមត្ថកិច្ច​។
ពលរដ្ឋ​ដដែល​លើក​ឡើង​បន្ថែម​ថា​កន្លង​មក​មនុស្ស​ស្លាប់​ដោយ​សារ​ពុល​ស្រា​សរ​កើត​ច្រើន​លើក​ច្រើន​សារ​មិន​ម៉ែន​ទើបតែ​កើត​ពេល​ថ្មី​ៗ​នោះឡើ​យ ​ដោយ​មន្រ្តី​ជំនាញ​ និង​សមត្ថកិច្ច​ពាក់​ព័ន្ធ​បាន​ត្រឹម​តែ​យក​ស្រា​សរ​មក​ពិនិត្យ​ឆ្លើយ​ថា​មាន​ជាតិ​មេតា​ណុល​ខ្ពស់​ ដោយ​មិន​បាន​ស្រាវ​ជ្រាវ​ប្រភពស្រាស​រ​នោះបា​ន​មក​ពី​ណា ​បិទក្នុ​ង​លក្ខណៈ​បច្ចេក​ទេស​ដូច​ម្តេច ​និង​ចាប់​ជន​បង្ក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ឬ​មួយ​យ៉ាង​ណា​នោះ​ឡើយ​។ ​ផ្ទុយ​មក​វិញ​នាំ​គ្នា​ផ្អើល​មួយ​ដង្ហើម​ចង្រិត ​ក៏​ស្ងប់ស្ងា​ត់​មិនរវល់​ទុក​រឿង​ស្លាប់​មនុស្ស​ជា​រឿង​ធម្មតា​ទៅ​វិញ​។
គួររម្លឹក​ផង​ដែរ​ថា​ ការ​ពុល​ស្រា​សរ​សម្លាប់​អ្នក​ភូមិ​សម្រាប់​ខេត្ត​ក្រចេះ​កើត​ឡើង​៤​ករណី ​បង្ក​ឱ្យ​មនុស្ស​ស្លាប់​២២​នាក់​រី​ឯ​អ្នក​រង​គ្រោះ​​ជាច្រើន​នាក់​ទៀត​។​ ក្នុង​នោះ​ស្រុក​ព្រែក​ប្រសព្វ​ស្លាប់​៦​នាក់​ ស្រុក​ស្នួល​៨​នាក់​ ស្រុក​សំបូរ​៤​នាក់​ និង​ស្រុក​ចិត្រ​បុរី​៤​នាក់​៕​

 

btv-03