អាវុធហត្ថ​ក្រុងភ្នំពេញ បង្ហាញមុខ​ក្រុម​ចោរប្លន់​មួយ​សំបុក​ធំ ក្រោយ​សំណុំ​រឿង ជិត​បិទ​បញ្ចប់​

508

​​ភ្នំពេញ​​ ៖ ​មនុស្ស​មួយ​ក្រុម​ដែល​សមត្ថកិច្ច​អះអាង​ថា ជា​សង្ស័យ​ពាក់ព័ន្ធ​និង​ករណី​ប្លន់​បាញ់សម្លាប់​មនុស្ស​យក​ម៉ូតូ​ហុងដា​ឌ្រី​ម C125 មួយ​គ្រឿង​នៅ​ខណ្ឌទួលគោក ពេលនេះ​ត្រូវ​បាន​ជិត​បិទ​បញ្ចប់​សំណុំ​រឿ​ង​ហើយ ហើយ​ក្រុម​ជនសង្ស័យ​មាន​ប្រុស​មាន​ស្រី​ក៏​នឹង​ត្រូវ​បញ្ជូន​ទៅកាន់​តុលាការក្រុង​ភ្នំពេញ​ចាត់ការ​តាមច្បាប់​នៅ​ថ្ងៃ​ច័ន្ទ​ទី​១៤ ធ្នូ ២០១៥ក្រោយពី​ពួកគេ​ត្រូវ​ចាប់ខ្លួន​ជា​បន្ត​បន្ទាប់​និង​យក​មក​បង្ហាញមុខ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី​១៣​ធ្នូ​នេះ​ក្រោម​ការ​បញ្ជា​ពី​បញ្ជា​ការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​លោក​ឧ​ត្ត​ម​សេនីយ៍ រ័ត្ន ស្រ៊ាង ។​បើ​តាម​មន្ត្រី​អាវុធហត្ថ កាលពី​ថ្ងៃទី​៩១០ ខែធ្នូ ឆ្នាំ​២០១៥ សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន ក្រុម​ចោរប្លន់​១​ក្រុម​ផ្សេងទៀត​មាន​គ្នា​២​នាក់ ទី​១​ឈ្មោះ ផាន់ សុធា​រ៉ា ហៅ អា​ឆែប និង​ទី​២ ឈ្មោះ ផាន ចាន់​ធឿន ។​

បើ​តាម​ចម្លើយ​សារ​ភាព​រ​បស់​ជនស​ង្ស័​យ​ទាំង​២​នាក់​នេះ​បាន​ឲ្យ​ដឹង​ថា ក្រុម​ពួកគេ​មាន​គ្នា​១៦​នាក់ ធ្លាប់​បាន​ធ្វើ​សកម្មភាព​ប្លន់​ក្នុង​រាជធានី​ភ្នំពេញ​ជាច្រើន​លើ​កន្លងមក​យ៉ាងសកម្ម ផង​ដែរ​។ ក្នុង​នោះ ២​នាក់​ត្រូវ​បាន​ជាប់ពន្ធនាគារ ហើយ​២​នាក់ ឈ្មោះ​ឡុង​និង​កក្កដា ត្រូវ​បាន​ស្លាប់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ប៉ះ​ជាមួយ​រថយន្ត​នារី​ម្នាក់ កាលពី វេលា​ម៉ោង ប្រហែល​១០​យប់ ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ឃ្លាំង​សាំង ខណ្ឌឫ​ស្សី​កែវ ។ ដោយឡែក​២​នាក់ ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិ​ការ​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​អាវុធហត្ថ រាជធានី​ភ្នំពេញ​នោះ គឺជា​មេ​ក្លោង​ធំ​របស់​ពួកគេ ដែល​ធ្លាប់​បាន​ជាប់ពន្ធនាគារ ប៉ុន្តែ​ចំពោះ​ក្រុម​៤​នាក់​(​មាន​ស្រី​២​នាក់​) ដែល​អាវុធហត្ថ កំពុង​ឃាត់ខ្លួន​នេះ ពួកគេ​មិន​ស្គាល់គ្នា​ទេ តែ​មាន​មេ​ក្លោង​តែមួយ ដែល​បាន​ស្លាប់​ពេល​តបត​ជាមួយ​អាវុធហត្ថ​។ រីឯ​បក្សពួក​ដែល​នៅ​សេសសល់ កំពុង​រត់​គេច​ខ្លួន មានឈ្មោះ អា​ខ្មៅ​, អា​រតនា​, អា​ប៊​យ​, អា​ឡាន​តូច​, អា​រិ​ទ្ធ​, អា​រ៉ាត់​, អា​ពេជ្រ​,​អា​ពៅ​, អា​រ៉ា​ក់ ហៅ​រ៉ា​ម​, និង​អា​តួ​ហៅ​ទូ ។​

បច្ចុប្បន្ន​សមត្ថកិច្ច​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បន្តសមត្ថកិច្ច​បញ្ជាក់​ថា លទ្ធផល ដែល​បង្ក្រាប​បាន​ខាងលើ​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​មាន​ការ​ចូល​រួម​សហការ​ ពី ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ផង​ដែរ​។ ហើយ​ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប ក្រុម​ចោរ​ប្លន់​ដ៏​សាហាវឃោរឃៅ​និង​សកម្ម​ក្នុង​រាជធានី ភ្នំពេញ​នេះ លោក ឧ​ត្ត​ម​សេនីយ៍​ឯក យឹម លាង នាយរង​សេនាធិការ​ចំរុះ កងយោធពល​ខេមរភូមិន្ទ និង ជា​នាយករង ខុទ្ទកាល័យ សម្ដេច វិបុល​សេនា​ភក្តី សាយ ឈុំ បាន​ឧបត្ថម្ភ​ថវិកា​លើកទឹកចិត្ត​ដល់ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន 3,700​ដុល្លារ សហរដ្ឋអាមេរិក និង​លោក ឧ​ត្ត​ម​សេនីយ៍​ទោ សុខ ខេមរិន្ទ ប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក៏បាន​ចូលរួម​ជួយឧបត្ថម្ភ​លើកទឹកចិត្ត​នូវ​ថវិកា ចំនួន ១​លាន​រៀល​ផង​ដែរ​។​

ជា​ចុងក្រោយ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​អំពាវនាវ ដល់​មហាជន ប្រជាជន គ្រប់​មូលដ្ឋាន ទាំងអស់ ប្រសិនបើ​បានឃើញ ឬ ស្គាល់ បក្សពួក មុខសញ្ញា​ចោរប្លន់ ដែល​នៅ​សេសសល់ ដូច​មាន​ក្នុង​រូបថត និង ឈ្មោះ ដែល​បាន​រៀបរាប់​ខាងលើ សូម​រាយការណ៍​ទៅ​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត ឬ​លេខ​ទូរស័ព្ទ 012 383 383 និង 017 81 81 71 ៕​