សៀមរាប ៖ សមត្ថកិច្ចប្រឆាំងគ្រឿងញៀន នៃស្នងការខេត្តសៀមរាបបានបញ្ជូនជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាងជាគ្រឿងញៀនចំនួន២៧កញ្ចប់តូច ស្មើនិងទម្ងន់៤.០ក្រាម ដាវសាំម៉ូរ៉ៃចំនួន០២ដើម ពូថៅចំនួន០២ដើម ទូរស័ព្ទដៃចំនួន០៥គ្រឿង ម៉ូតូចំនួន០២គ្រឿង បញ្ជូនទៅកាន់សាលាដំបូងនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ ដើម្បីចំណាត់ទៅតាមផ្លូវច្បាប់។
សមត្ថកិច្ចប្រឆាំងគ្រឿងញៀន នៃស្នងការខេត្តសៀមរាបបានសហការជាមួយកម្លាំងការិយាល័យការពារ និងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើបទល្មើសរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន ស្ថិតនៅចំណុចភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប និងធ្វើការឃាត់ខ្លួនជនសង្ស័យរក្សាទុក និងប្រើប្រាស់គ្រឿងញៀនចំនួន០៥នាក់ បញ្ជូនមកកាន់ការិយាល័យដើម្បីសាកសួរ។
ប្រតិបត្តិការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១រំលង អធ្រាត្រ ឈានចូលថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅចំណុចភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
លោកវរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងបានបញ្ជាក់ថាជនសង្ស័យទាំង៥នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ទី១.ឈ្មោះ តឹក បូណា ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិទ្រាំង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ២.ឈ្មោះ ស៊ុន វណ្ណសាក់ ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្ស មានទីលំនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ៣.ឈ្មោះ នី ហ៊ាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងឈើ មានទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ ៤.ឈ្មោះ រិន មន្នីសារ៉ា ហៅតឿ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ខេត្តសៀមរាប។ ៥.ឈ្មោះ សារះ សុភក្រ័ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
លោកបានបញ្ជក់ថា ជនសង្ស័យទាំង៥នាក់នេះ បច្ចុប្បន្នត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥នេះហើយ៕