៨ នាក់​អាច​ជំនួស​តំណែង​គ្រូបង្វឹក Chelsea ប្រសិនបើ Jose Mourinho ត្រូវ​បាន​បណ្ដេញ​ចេញ​

257
៨ នាក់​អាច​ជំនួស​តំណែង​គ្រូបង្វឹក Chelsea ប្រសិនបើ Jose Mourinho ត្រូវ​បាន​បណ្ដេញ​ចេញ​

​បាល់ទាត់៖ ​ទោះ​បីជា​កៅអី​របស់ Jose Mourinho នៅតែ​មាននៅ Chelsea សារព័ត៌​មាននៅ​តំបន់​អឺរ៉ុប​បាន​ចុះផ្សាយ ពី​បេក្ខភាព​ដែល​អាច​ជំនួស​តំណែង​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទូ​ហ្កា​ល់​រូប​នេះ​ទៅ​ហើយ​។ ទោះបីជា​ព័ត៌មាន​មិន​ផ្លូវការ តែ ៨នាក់​នេះត្រូវ​បាន​គេ​ជឿ​ថា​សក្ដិសម​ប្រសិន Jose Mourinho ត្រូវ​ចែកផ្លូវ​ពី Roman Abramovich នោះ​។ 

1-​ ​Carlo Ancelotti ធ្លាប់​ដឹកនាំ Chelsea ឈ្នះ Premier League និង FA Cup បច្ចុប្បន្ន​នៅ​ទំនេរ បន្ទាប់ពី​ចែកផ្លូវ​ជាមួយ Real Madrid
2-​ ​Fabio Capello អតិ​ត​គ្រូបង្វឹក​ក្រុម​ជំរើស​ជាតិ​អង់គ្លេស បច្ចុប្បន្ន​នៅ​ទំនេរ​បន្ទាប់ពី​ចាកចេញ​ពី​តំណែង គ្រូបង្វឹក​រុស្ស៊ី​
3-​ ​Diego Simeone គ្រូបង្វឹក​ដែល​ជោគជ័យ​មួយ​នៅ​អឺរ៉ុប​ដឹកនាំ Atletico Madrid ឈ្នះ​ជើងឯក La Liga និង​ជើងឯក​រង Champions League
4-​ ​Pep Guardiola ដែល​ធ្លាប់​លើក​ឡើង​ថា ចង់​មាន​បទ​ពិសោធ​ដឹកនាំ​នៅ​អង់គ្លេស ខណៈ​កិច្ចសន្យា​ដឹកនាំ Bayern Munich ជិត​អស់​សុពលភាព​
5-​ ​Brandon Rodgers តាម​ពិត​ទៅ​លោក​ធ្លាប់​ដឹកនាំ Chelsea មុន​ពេល​ចាកចេញ​ទៅ Watford កាលពី​ឆ្នាំ ២០០៨
6-​ ​Guus Hiddink ក៏​ជា​អតិ​ត​គ្រូបង្វឹក Chelsea ដែរ​កាលពី​ឆ្នាំ ២០០៩
7-​ ​Antonio Conte គ្រូបង្វឹក​ជំរើស​ជាតិ​អ៊ីតាលី​រូប​នេះ​ដឹកនាំ Juventus គ្រង​ជើងឯក Serie A បី​រដូវ​កាល​ជាប់​គ្នា​
8-​ ​John Terry ថ្វី​បើជា​កីឡាករ​នៅឡើយ តែ​ខ្សែការពារ​អង់គ្លេស​រូប​នេះ​ធ្លាប់​បង្ហើប​ចេតនា​ដឹកនាំ Chelsea នៅ​ថ្ងៃ​ណាមួយ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ