Andy Murray ឈ្នះ Roger Federer នៅ​ព្រឹត្តិការណ៍ International Premier Tennis League អារ៉ាប់​រួម

245
Andy Murray ឈ្នះ Roger Federer នៅ​ព្រឹត្តិការណ៍ International Premier Tennis League អារ៉ាប់​រួម

​​​តេន្នីស៖ ​កីឡាករ​ចក្រភព​អង់គ្លេស Andy Murray បាន​យកឈ្នះ​កីឡាករ​ស្វ៊ី​ស Roger Federer ក្នុង​ការ​ប្រកួត​កម្មវិធី International Premier Tennis League ម្សិល​ម៉ិ​ញ​នេះ​នៅ​លើ​ទឹកដី​ទីក្រុង​ឌូ​បៃ​អារ៉ាប់​រួម​។

​​Andy Murray ស្ថិត​ក្នុង​ក្រុម Singapore Slammers ខណៈ Roger Federer ស្ថិត​ក្នុង​ក្រុម UAE Royals​។ ក្រុម Singapore Slammers កីឡាករ Carlos Moya ឈ្នះ Goran Ivanesevic ៦-៤ ខណៈ​ដែល​កីឡា​ការ​នី Karolina Pliskova ឈ្នះ ៦-៥ ទៀត លើ Kristina Mladenovic ផ្នែក​នារី​។ ក្រុម UAE Royals របស់ Federer ឈ្នះ​តែមួយ​ប្រកួត​គត់​ម្សិល​ម៉ិ​ញ​នេះ គឺ​វិញ្ញាសា​វាយ​គូ Daniel Nestor ចាប់​ដៃគូ​ជាមួយ Kristina Mladenova យកឈ្នះ Andy Murray ដៃគូ​នឹង Benic​។ ​ក្រោយ​មក​ទៀត​វិញ្ញាសា​វាយ​គូ​បុរស Federer និង Marin Cilic ស្វែងរក​ជ័យជំនះ​អោយ​ក្រុម Royals ជិត​បាន​ទៅ​ហើយ តែ​កីឡាករ​បំរុង Andy Murray ត្រូវ​បាន​ផ្លាស់ប្ដូរ​ចូល​ជំនួស Nick Kyrgios និង​បាន​កែប្រែ​មក​ជា​ជ័យជំនះ​សំរាប់​ក្រុម Singapore Slammers វិញ ៦-៥​។​ ​សូម​បញ្ជាក់​ថា​ព្រឹត្តិការណ៍​វាយ​កូន​បាល់ International Premier Tennis League ហៅ​កាត់​ថា IPTL នេះ​មាន​ប្រាំ​ក្រុម​ចូលរួម​មាន Philippine Mavericks, UAE Royals, Singapore Slammers, Indian Aces និង Japan Warriors​។ ការប្រកួត​នៅ​ទឹកដី​អារ៉ាប់​រួម​នឹង​បញ្ចប់​ថ្ងៃនេះ មុន​ពេល​ចេញដំណើរ​ទៅ​ទឹកដី​សឹង្ហ​បូរី​ថ្ងៃទី ១៨ បន្ទាប់ពី​បញ្ចប់​បី​ប្រទេស​មក​ហើយ​មាន ជប៉ុន ហ្វីលីពីន និង​ឥណ្ឌា​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ