នគរបាល​ឃាត់ខ្លួន​ តៃកុង​រថយន្ត ​ម្នាក់​ បើក​បុក​អ្នក​ជិះ​ម៉ូតូ​រង​របួស​ធ្ងន់ ​បែក​ក្បាល​

274
នគរបាល​ឃាត់ខ្លួន​ តៃកុង​រថយន្ត ​ម្នាក់​ បើក​បុក​អ្នក​ជិះ​ម៉ូតូ​រង​របួស​ធ្ងន់ ​បែក​ក្បាល

​ព្រះវិហារ ៖ ​គ្រោះថ្នាក់​ចរាចរ​ណ៍​ បណ្តាល​អោយ​បុរស​ម្នាក់​រង​របួស​ធ្ងន់ ​បែកក្បាល​ និង​សន្លប់​នៅ​នឹងកន្លែង​កើតហេតុ​ ខ​ណះ​កំពុង​ជិះ​ម៉ូតូ​ស្រាប់​តែ​មាន​រថយន្ត​១​គ្រឿង ​បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល​ចង្កូត​ទៅ​បុក​ពេញទំហឹង​។

ហេតុការណ៍​នេះ ​បានកើត​ឡើង​ កាលពី​វេលា​ម៉ោង​៣​និង​២៥​នាទី​ រសៀល​ថ្ងៃទី​១៦ ​ធ្នូ​ ២០១៥ ​ស្ថិត​នៅ​ភូមិ​ស្រយង់ជើង​ ឃុំ​ស្រយង់​ស្រុក​គូលែន​។​ ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​បញ្ជូន​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក​គូលែន​។

សាក្សី ​បាន​រាយការណ៍​អោយ​ដឹង​ថា​ ជនរងគ្រោះរ​ង​របួសធ្ងន់​ទង្គិច​ក្បាល​នឹង​ថ្នល់​បណ្តាល​អោយ​បែក​ក្បាល​ចេញឈាម​ហើយ​សន្លប់​ដោយសារ​បើកបរ​ម៉ូតូ​មិនបាន​ពាក់​ពួក​សុវត្ថិភាព​រីឯ​ម៉ូតូ​ខូចខាត​តិចតួច​។

ប្រភព​ព័ត៌មាន​បាន​អោយ​ដឹង​ថា ​រថយន្ត​បង្កហេតុ​ម៉ាក​ស៊ី​អា​វី​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​២AD៦៧៧៤​ បើកបរ​ដោយ​ឈ្មោះ​ ទុន​ សំអាត​ ភេទ​ប្រុស​អាយុ​៦៦​ឆ្នាំ​មុខរបរ​លក់ដូរ​មាន​ទីលំនៅ​ភូមិ​កំពង់ធំ​ សង្កាត់​កំពង់ធំ​ ក្រុង​ស្ទឹងសែន​ ខេត្តកំពង់ធំ​។​នៅពេល​ដឹងថា ​បើក​បុក​ម៉ូតូ​ជនរងគ្រោះ​ខាង​លើ​គឺ​តៃកុង​រថយន្ត​ម្នាក់​នេះ ​បាន​បើក​រត់​ហើយ​បើក​រថយន្ត​ចូល​ក្នុង​ព្រៃ​ដើម្បី​លាក់ខ្លួន​ប៉ុន្តែ​ទីបំផុត​ត្រូវ​សមត្ថកិច្ច​ប៉េអិម​និង​នគ​រ​បាល​មូលដ្ឋាន​តាម​រក​ឃើញ​។

សមត្ថកិច្ច​មូលដ្ឋាន​ បាន​អោយ​ដឹង​ថា ​ជនរងគ្រោះ​ឈ្មោះ​ ពុត​ ពាន​ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​មុខរបរ​កសិករ​រស់នៅ​ភូមិ​ក្របៅ​ឃុំ​គូលែន​ត្បូង​ស្រុក​គូលែន​រង​របួស​ធ្ងន់​រីឯ​ម៉ូតូ​ម៉ាក​ស្មាស់​ពណ៌​ខ្មៅ​។

សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ឃាត់ខ្លួន​តៃកុង​រួម​ទាំង​រថយន្ត​បង្កហេតុ​និង​យក​ម៉ូតូ​រងគ្រោះ​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​គូលែន​ដើម្បី​ដោះស្រាយ​ទៅតាម​នីតិ​វិធី​ច្បាប់​៕
​មង្គល

នគរបាល​ឃាត់ខ្លួន​ តៃកុង​រថយន្ត ​ម្នាក់​ បើក​បុក​អ្នក​ជិះ​ម៉ូតូ​រង​របួស​ធ្ងន់ ​បែក​ក្បាល
នគរបាល​ឃាត់ខ្លួន​ តៃកុង​រថយន្ត ​ម្នាក់​ បើក​បុក​អ្នក​ជិះ​ម៉ូតូ​រង​របួស​ធ្ងន់ ​បែក​ក្បាល