ជនសង្ស័យ​មុខសញ្ញា​ប្លន់​ប្រដាប់​អាវុធ ​និង​ល្បួង​នារី​ទៅ​រំលោភ ត្រូវ​នគរបាល​ឃាត់ខ្លួន​

263

ភ្នំពេញ​៖ កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មករា បាន​នាំ​ជនសង្ស័យ​មុខសញ្ញា​ប្លន់​ប្រដាប់​អាវុធ​ម្នាក់ ក្រោយ​ល្បួង​នារី​ខារ៉ាអូខេ ទៅ​ដេក​ផ្ទះសំណាក់ ហើយ​ប្រើ​កាំភ្លើង​ភ្ជង់​ប្លន់​យក​គ្រឿងអលង្ការ នោះ ទៅ​ធ្វើ​ត្រាប់​តាម​នៅ​សកម្មភាព​ដែល​ជនសង្ស័យ​បាន​ប្រព្រឹត្ត នៅ​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥​នេះ​។​

ជនសង្ស័យ​មានឈ្មោះ ចៀន ថា​រ៉ូ​ថេត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​និង​ស្នាក់នៅ​មិន​ពិតប្រាកដ​។ ចំណែក​នារី​រងគ្រោះ​មាន ឈ្មោះ ស៊ុន សេរី​សោភា អាយុ​២៣​ឆ្នាំ មុខរបរ​បម្រើការ​នៅ​ហាង Karaoke

គួរ​រំលឹក​ផង​ដែរ កាលពី​វេលា​ម៉ោង​១ និង ៥០​នាទី​យប់​រំលង​អា​ធ្រា​ត្រ ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥​នៅ​ចំណុច​ភោជនីយដ្ឋាន « ហ្ស​ង់​វី​ហ្សេ​រ » ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មករា ឃាត់ខ្លួន​។​

យោង​តាម​ស្ត្រី​រងគ្រោះ​ម្នាក់ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​សមត្ថកិច្ច​អោយ​ដឹងថា ​កាល​ពីពេល​កន្លងមក​ថ្មី ៗ នេះ នាង​ត្រូវ​បាន បុរស​ជនសង្ស័យ បាន ចូល​ទៅ​ច្រៀង​ខារ៉ាអូខេ នៅ​កន្លែង​នាង​ធ្វើការ​បន្ទាប់មក​បុរស​រូប​នោះ​បាន​ព្យាយាម​លួងលោម​នាង​ទៅ​ដេក​ផ្ទះសំណាក់ បន្ទាប់ពី​បាន​ខ្លួនប្រាណ​នាង​ហើយ​បុរស​រូប​នោះ​បាន ដក​កាំភ្លើង ភ្ជង់​ប្លន់​យក​គ្រឿងអលង្ការ និង​សម្ភារៈ​មានតម្លៃ​អស់​ជាច្រើន ហើយ​បុរស​រូប​នោះ​ក៏បាន​គេចខ្លួន​បាត់​ទៅ​។​

ប្រភព​ដដែល​បន្ត​ថា លុះដល់ វេលា​ម៉ោង​១ និង ៥០​នាទី​យប់​រំលង​អា​ធ្រា​ត្រ ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥​នាង​បាន ឃើញ ជនសង្ស័យ​ដោយ​ចៃដន្យ នៅ​ចំណុច​ភោជនីយដ្ឋាន « ហ្ស​ង់​វី​ហ្សេ​រ » ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ ឃាត់ខ្លួន​បាន​ភ្លាម​តែម្តង​។ ក្រោយពី​ឃាត់ខ្លួន​សមត្ថកិច្ច​បាន ដកហូត​ម៉ូតូ Duke មួយគ្រឿង ពាក់​ស្លាក់​លេខ​1FD- 7771​និង កាំភ្លើងខ្លី មួយ​ដើម ម៉ាក​៥៩​។

នារី​រងគ្រោះ​បាន​រំលឹក​ថា កាលពី​យប់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥ ជនសង្ស័យ​បាន​បបួល​នាង​ទៅ​គេង​ផ្ទះសំណាក់ តែ​បែរជា​មិន​ទៅផ្ទះ​សំណាក់ បែរ​ឌុប​នាង​យក​ទៅ​ប្លន់​តែម្តង គឺ​នៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា ។ សូម​បញ្ជាក់​ផងដែរ នារី​រងគ្រោះ​បាន​រៀបរាប់​ថា ទ្រព្យសម្បត្តិ​បាត់បង់​រួមមាន​លុយ ខ្សែករ ចិញ្ចៀន នាឡិកា និង​ទូរ​សព្ទ័​ដៃ​មួយ​គ្រឿង​។

បច្ចុប្បន្ន​ជនសង្ស័យ​រូប​នេះ ​និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា ដើម្បី​កសាង​សំណុំរឿង ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕​