ពលរដ្ឋ​ក្នុង​ទីក្រុង​ស៊ីដនី ចាប់ផ្តើម​បោសសំអាត ក្រោយ​ជួប​គ្រោះ​មហន្តរាយធម្មជាតិ​ខ្យល់កួច​

268

ស៊ីដនី៖ នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ ប្រជាពលរដ្ឋ​រស់នៅក្នុង​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី បានចាប់ផ្តើម​បោសសំអាត ក្រោយ​គ្រោះមហន្តរាយធម្មជាតិ​ខ្យល់កួច​ដ៏​កម្រ​មួយ បាន​នាំមក​នូវ​ជំនន់ ទឹកភ្លៀង និង​បាន​បំផ្លិចបំផ្លាញ​តំបន់​ជាច្រើន​នៅ​ទូទាំង​ទីក្រុង​។​

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ខ្យល់កួច​បាន​បក់បោក​ឆ្លងកាត់​តំបន់​ជាច្រើន​របស់​ទីក្រុង​ស៊ីដនី ដែល​វា​គឺជា​គ្រោះមហន្តរាយធម្មជាតិ​ដ៏​កម្រ​មួយ ហើយ​និង​បណ្តាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​យ៉ាងច្រើន​។​

ជាមួយនឹង​ល្បឿន​ខ្យល់​បក់​រហូតដល់​ទៅ​២០០​គ​.​ម​ក្នុង​១​ម៉ោង ខ្យល់កួច​មួយ​នេះ បាន​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​យ៉ាងច្រើន និង​បាន​បក់​រំលំ​ដើមឈើ និង​បង្គោល​ភ្លើង​ផងដែរ​។​

ដោយឡែក តំបន់​ជាយក្រុង​ស៊ូ​ដឺ​លែ​ន​សៀ ដែល​ជាប់​នឹង​ឆ្នេរសមុទ្រ រង​ការខូចខាត​ធ្ងន់ធ្ងរ​ជាងគេ ពោលគឺ​ធ្វើ​ឲ្យ​ខាតបង់​ទ្រព្យសម្បត្តិ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា​៣៥​លាន​ដុល្លារ​អាមេរិក​។​

ខណៈនោះ​ដែរ អភិបាលក្រុង​ស៊ូ​ដឺ​លែ​ន​សៀ គឺ​លោក​កា​ម៉េ​លូ ប៉េ​ស្កេ បាន​និយាយថា អ្វីដែល​សេស​សស់ ប្រៀប​ដូច​មាននៅ​ក្នុង​ខ្សែភាពយន្ត​អញ្ចឹង​ដែរ ពីព្រោះថា​មាន​របស់របរ​ច្រើនណាស់​ដែល​រង​ការបំផ្លិចបំផ្លាញ​៕