ឃាត់​ខ្លួន​យុវជន​៣​នាក់ ​​បង្ខំ​ឲ្យ​នារី​ម្នាក់​​ប្រើ​គ្រឿង​ញៀន​ រួច​ចាប់​រំលោភ​រហូត​បាន​សម្រេច

250
ឃាត់​ខ្លួន​យុវជន​៣​នាក់ ​​បង្ខំ​ឲ្យ​នារី​ម្នាក់​​ប្រើ​គ្រឿង​ញៀន​ រួច​ចាប់​រំលោភ​រហូត​បាន​សម្រេច

 

បន្ទាយមានជ័យ ​ ៖ យោង​តាម​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ ឈ្មោះ ​រ ​ស ល ភេទ​ស្រី អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ពី​បទ​រំលោភ​សេព​សន្ថវៈ​ ប្រព្រឹត្ត​ដោយមាន​ស្ថាន​ទម្ងន់ទោស​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១៧ ​ខែធ្នូ ​ឆ្នាំ​២០១៥ នៅ​ចំណុច​រ៉ា​ចាស់ ស្ថិត​ក្នុងភូមិ ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។


លោក​ឧត្តមសេនីយ៍​ត្រី ​ឱ ​បូ​រិន្ទ​ មេបញ្ជាការ​កងរាជអាវុធហត្ថ ​ខេត្តបន្ទាយមានជ័យ​ បាន​បញ្ជា​ឲ្យ​កម្លាំ​ង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ ប៉ោយប៉ែត​ដឹកនាំ​ដោយ ​លោក​វរសេនីយ៍ត្រី​ ជា ​ដា​ មេបញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ និង​ដោយមាន​ការ​ចង្អុល​បង្ហាញ​ពី​ជនរង​គ្រោះ​ផង​នោះ​ទើប​ឈាន​ដល់​ការ​ឃាត់​ ខ្លួន​ជនសង្ស័យ​ចំនួន​បាន​ចំនួន​៣​នាក់​។

លោក ​ឱ​ បូ​រិន្ទ​ បាន​បញ្ជាក់​ទៀត​ថា​ ជនសង្ស័យ​ទាំង​៣​នាក់​នោះ​មានឈ្មោះ សោ​ ពេទ្យ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់/ក្រុង​ប៉ោយប៉ែត ២​ឈ្មោះ រ៉ា ថុល ភេទ​ប្រុស អាយុ​១៨ ឆ្នាំ រស់នៅ​ភូមិ​បាលិលេយ្យ​១ សង្កាត់/ក្រុង​ប៉ោយប៉ែត ៣​ឈ្មោះ តឹក ចឺម ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទីលំនៅ​មិន​ពិតប្រាកដ​។

លោក ​ បាន​បញ្ជាក់​ទៀត​ថា​ នៅ​ម៉ោង​កើតហេតុ ជនរងគ្រោះ​បាន​ចេញ​ពី​ធ្វើការ​ លុះ​ជិះ​មក​ដល់​ចំណុច​កើត​ហេតុ​ ស្រាប់​តែ​មាន​ជនសង្ស័យ​២​នាក់ ​រ៉ាថុល និង តឹក​ចឺម ​បាន​យក​កូនកាំបិត​មក​ភ្ជង់​ជនរងគ្រោះ​ ហើយ​បាន​នាំ​ជនរងគ្រោះ​ចូល​ទៅ​ក្នុង​អាគារ​រ៉ា​ចាស់​រួច​គំរាម​ឲ្យ​ ជនរងគ្រោះ​ប្រើ​ប្រា​ស់​គ្រឿងញៀន ​ហើយ​ថើប​ច្របាច់​សព្វ​សាច់​លើ​រូបរាង​កាយ​របស់​ជនរងគ្រោះ ​មួយសន្ទុះ​ក្រោយមក​ទើប​ជនសង្ស័យ ឈ្មោះ សោ​ ពេទ្យ ដែល​ជា​បក្សពួក​ជនសង្ស័យ​ម្នាក់ទៀត​មក​ដល់​បាន​ដឹក​ជន​រង​គ្រោះ​ទៅ​រោង​យាម​ មួយ​កន្លែង​នៅមុខ​វត្ត​បា​លិ​លេ​យ្យ​ ដោយ​ទៅជា​មួយ​ ឈ្មោះ​ រ៉ា​ថុល​ បន្ទាប់មក​ឈ្មោះ សោ ​ពេទ្យ​ បាន​ចាប់​បង្ខំ​ជនរងគ្រោះ​រំលោភ​បានសម្រេច​ក្នុងពេលនោះ​តែម្តង​។

ក្រោយពេល​កើតហេតុ​រួច​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​បាន​គេច​ខ្លួន​បាត់​លុះ​ ​ថ្ងៃទី​១៧​ អាវុធហត្ថ​បាន​ចាប់​ពួក​គេ​ទាំង៣នាក់​​​មក​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ ដើម្បី​សាកសួរ។ នៅមុខ​អាវុធហត្ថ​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​ពិតជា​បាន​រំលោភ​ជនរងគ្រោះ​ពិតប្រាកដ​មែន​។​ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​នោះ ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ​៕

btv-a1206