យុវជន​ម្នាក់​បើក​ត្រាក់ទ័រ​ភ្ជួរ​​​ជាន់​មីន​ប្រឆាំង​រថក្រោះ​បណ្ដាល​អោយ​ខូច​ខាត​ត្រាក់ទ័រ និង​រង​របួស​ធ្ងន់​​

305

ឧត្ដរមានជ័យ៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ២០១៥​ មាន​ករណី​ត្រាក់ទ័រ​ភ្ជួរ​មួយ​គ្រឿង​​​ជាន់​មីន​ប្រឆាំង​រថក្រោះ​ដែល​សល់​ពី​សង្គ្រាម​ បណ្ដាល​អោយ​ផ្ទុះ​ខូច​ខាត​ត្រាក់ទ័រ​ស្ទើរ​ទាំង​ស្រុង និង​អ្នក​បើក​បរ​រង​របួស​ធ្ងន់។

ដែល​ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​ចំណុច​ខាង​កើត​ភូមិ​តាម៉ាន សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ បច្ចុប្បន្ន​ជន​រងគ្រោះ​ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​៕​​