Barcelona គ្រង​ជើង​ឯក​ FIFA Club World Cup ក្រោយ​ឈ្នះ ​River Plate វគ្គ​ផ្តាច់​ព្រ័ត្រ​

313

​បាល់ទាត់៖ ​មួយ​គ្រាប់​របស់ Lionel Messi និង ២ គ្រាប់​របស់ Luis Suarez គ្រប់គ្រាន់​អោយ​ជើង​ឯក​អឺរ៉ុប Barcelona លើក​ពាន FIFA Club World Cup ក្រោយ​ជ័យជំនះ ៣-០ លើ​ជើងឯក​អាមេរិក​ឡាទីន River Plate ម្សិល​ម៉ិ​ញ​នេះ វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​រៀបចំ​នៅ Yokohama ប្រទេស​ជប៉ុន​។ 

​​River Plate ដែល​មាន​អ្នកគាំទ្រ​ធ្វើដំណើរ​មកពី​អា​ហ្ស​ង់​ទីន ១៥០០០ នាក់ ចាប់ផ្តើម​បាន​ល្អ​តែ​មិន​មាន​សំណាង ដោយ​ជួយ​បាន​ពី​អ្នកចាំទី Claudio Bravo​។ Lionel Messi បាន​ខកខាន​ឱកាស​ដំបូង​ដែរ ជួយ​បាន​ពី​អ្នក ចាំទី River Plate តែ​ឱកាស​លើក​ទី ២ មិន​ភ្លាត់​ឡើយ ទទួល​បាល់​ពី Neymar​។ ការប្រកួត​បន្តទៀត​ជើងឯក Club World Cup នេះ​ពីរលើក Barcelona នៅតែ​ល្អ​ជាង និង​សំរេចបាន​ពីរ​គ្រាប់​បន្ថែមទៀត​ពី​កីឡាករ​អ៊ុយ​រូ​ហ្កា​យ Luis Suarez ដែលជា​គ្រាប់​ទី ៥ ក្នុង​ពីរ​ប្រកួត​នៅ​ជប៉ុន​នេះ​។ ​ចប់​ការប្រកួត Barcelona យកឈ្នះ River Plate ៣-០ គ្រង​ជើងឯក FIFA Club World Cup លើក​ទី ៣ ក្នុង​ប្រវត្តិសាស្ត្រ និង​ជា​លើក​ទី ២ នៅ​ទឹកដី​ជប៉ុន​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ