និស្សិត​១០​នាក់​ទទួល​បាន​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ពី​សម្ដេច​ក្រឡាហោម​ស​ ខេង

239
និស្សិត​១០​នាក់​ទទួល​បាន​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ពី​សម្ដេច​ក្រឡាហោម​ស​ ខេង

សៀមរាប ​៖​ និស្សិត​ចំនួន​១០​នាក់​ ទទួល​បាន​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ពី​សម្ដេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ រៀន​នៅ​សកលវិទ្យាល័យ​ សៅស៍​អ៊ីស​ថ៍​អេយ​សៀ ។​

លោក​សៀន សុ​វណ្ណា សកលវិទ្យាធិការ សកលវិទ្យា​ល័យ សៅ​ស៍​អ៊ី​ស​ថ៍​អេ​យ​សៀ បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​២១ ធ្នូ​នេះ​ថា ​និស្សិត​ទាំង​១០​នាក់​ដែល​ទទួល​បាន​អាហារូបករណ៍​ពី​សម្ដេច​ក្រឡាហោម​នា​ពេល​នេះ​គឺជា​បេក្ខជន​ដែល​ប្រលង​បាន​ពិន្ទុ​មធ្យមភាគ​ខ្ពស់​ពី​លេខ​១ ដល់​លេខ​១០​។​

លោក​បន្ត​ថា​និស្សិត​ទាំង​ដប់​នាក់​នេះ គឺជា​សិស្សានុសិស្ស​ដែល​ប្រលង​ជាប់​បាក់​ឌុប ហើយ​ពួកគេ​បាន​ធ្វើ​ការ​ប្រលង​យក​អាហារ​រូបករណ៍​លើ​បី​វិញ្ញាសា​មាន​គណិតវិទ្យា​វប្បធម៌​ទូទៅ និង​ភាសា​អង់គ្លេស​។​

លោក​សៀន សុ​វណ្ណា បាន​បន្ត​ថា ​ការ​ផ្តល់​អាហារូបករណ៍​នេះ ​គឺជា​ការ​អាណិត​ ស្រលាញ់ និង​យក​ចិត្តទុកដាក់​ខ្ពស់​ចំពោះ​និស្សិត​ពី​សំណាក់​សម្ដេច​ក្រឡាហោម​ស​ ខេង​សំដៅ​អភិវឌ្ឍន៍​សមត្ថភាព​មនុស្ស​នៅ​កម្ពុជា និង​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ឲ្យ​ឆ្លើយតប​ទៅ​នឹង​បរិបទ​សមាហរណកម្ម​សហគមន៍ ​សេដ្ឋកិច្ច​អាស៊ាន​៕