Show ជិះ​ស្គី​ទឹកកក​អន្តរជាតិ​នឹង​បង្ហាញ​វត្តមាន​ដំបូង​នៅ​កម្ពុជា​នា​ថ្ងៃ​ទី​២៤​ ស្អែក​នេះ​

267

​ជិះ​ស្គី៖ អ្នកជំនាញ​ជិះ​ស្គី​ទឹកកក​ចំនួន ៤៥​រូបមកពី​៣ ប្រទេស​ផ្សេងគ្នា​មាន ​ហ្វីលីពីន អង់គ្លេស និង​កម្ពុជា​គ្រោង​បង្ហាញខ្លួន​លើកដំបូងនៅ​ទីលាន​ស្គី​ទឹកកក Ice Park ដើម្បី​បង្ហាញ​ពី​ក្បាច់​ពិសេសៗ លក្ខណៈ​ស្តង់ដារ​អន្តរជាតិ មិន​ធ្លាប់​មាននៅ​កម្ពុជា​។ 

​គម្រោង​រៀបចំ​នេះគឺជា​ការ​ចូល​រួម​ចំណែក​ ខ្លាំង​ក្នុង​ការ​ជំរុញ​ដល់​វិស័យ​ជិះ​ស្គី​ទឹក​កនៅ​កម្ពុជា អោយ​កាន់តែ​មានការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​មហាជនទូទាំង​ប្រទេស​។ អ្នក​រៀប​ចំ​ព្រឹត្តិការណ៍ ​First Ice Show 2015 លោក ធី រស្មី ថ្លែង​ថាគោលបំណងសំខាន់ការរៀបចំ​ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​ជួយ​ដល់​យុវជនកម្ពុជាបាន​បង្ហាញ​សមត្ថភាព ការ​ជិះ​ស្គី​ទឹកកកជា​លក្ខណៈ​ស្តង់ដារ។ ​អ្នកគ្រប់គ្រង​រូប​នេះ​បន្ត​ថា វិញ្ញាសា​ដែល​អ្នកជំនាញ​ជិះ​ទាំង​៤៥​រូប យក​មក​បង្ហាញ​ក្នុង​កម្មវិធី​នេះសុទ្ធសឹងតែ​ជា​ក្បាច់​លក្ខណៈ​អន្តរជាតិដូចជា ប្រភេទ​របាំ​បា​ឡេជាដើម​។ ពាក់ព័ន្ធ​នឹង​គំរោង​នេះអគ្គលេខាធិការសហព័ន្ធ​ជិះ​ទឹកកក​កម្ពុជា កញ្ញា ឡុង សុធាវី​ យល់​ឃើញ​ថា ការរៀបចំ​ព្រឹត្តិការណ៍​នេះ​គឺ​កម្លាំង​ចលករ​មួយ​ដ៏​សំខាន់ ដែល​បាន​ចូល​រួម​ចំណែក​ជាមួយ​សហព័ន្ធលើ​វិស័យ​កីឡា​ជិះ​ស្គី​ទឹកកក​។ ម្យ៉ាងទៀត វា​ក៏​ស្ថិត​ក្នុង​ចក្ខុវិស័យរបស់​សហព័ន្ធ​ដែរ ដើម្បី​ជម្រុញ​ដល់​បណ្ដា​ក្លិប​ឯក​នានា​ជន អោយ​យកចិត្តទុកដាក់​ដល់​ថ្នាល​បណ្តុះបណ្តាល​ក្មេង ដើម្បី​វិវត្តន៍​កីឡា​មួយសម្រាប់​ស៊ី​ហ្គេម​ទៅ​ថ្ងៃមុខ​។ ព្រឹត្តិការណ៍​ជិះ​ស្គី​ទឹកកកដំបូង​នៅ​កម្ពុជា ឬ​ Cambodia’s First Ever Christmas Ice Show 2015 នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៤-២៥ ខែធ្នូខាងមុខនេះ​នៅ​ក្លិប​ជិះ​ស្គី​ទឹកកក Ice Park ផ្សារ​ទំនើបអ៊ី​អន​៕
​អត្ថបទ​៖​ជាវ ធូ