ពលរដ្ឋ​៤៥នាក់​ ពុល​ភេសជ្ជៈ​និង​ចំណី​អារ​ហារ​ក្នុង​ពិធីសែន​ព្រេន នៅ​ភូមិ​តាំងគោក​

519
ពលរដ្ឋ​៤៥នាក់​ ពុល​ភេសជ្ជៈ​និង​ចំណី​អារ​ហារ​ក្នុង​ពិធីសែន​ព្រេន នៅ​ភូមិ​តាំងគោក

ពោធិ៍សាត់ ​៖ ​ប្រជាពលរដ្ឋ​ចាស់​ក្មេង​ចំនួន​៤៥នាក់​មាន​​អាការៈ​ក្អួត​ចង្អោរ​ក្រោយ​ពី​បរិភោគ​ម្ហូប​អាហារ ​ក្នុង​ពិធី​សែន​ព្រេន​ប្ដី-​ប្រពន្ធ​១​គូ ​នៅ​ភូមិ ​តាំងគោក ​ឃុំ តា​លោ ស្រុកបាកាន ​ខេត្ត​ពោធិ៍សាត់។

ករណីពុលនេះ​ បាន​កើតឡើង​តាំងពីថ្ងៃទី២១ខែធ្នូ​ឆ្នាំ​២០១៥ ​​ រហូតដល់​វេលា ម៉ោង ៨ យប់ ថ្ងៃ ទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៥ ​អ្នកពុល​បាន​កើនឡើង រហូតដល់ ៤៥ នាក់​។

នគរបាល​​ប៉ុ​ស្ដិ៍​ ឃុំ​តា​ បាន​ឲ្យ​ដឹង​ថា ឈ្មោះ ហ៊ុន ហន អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ ព្រៃ​តោ ឃុំ តា​លោ​ស្រុក​បាកាន ខេត្តពោធិ៍សាត់​ ឯ​ប្រពន្ធ ឈ្មោះ វិ​ន ភឿន អាយុ​៣៨​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ​។​

នគរបាល បាន​​ឲ្យដឹង​​នៅព្រឹក​ថ្ងៃទី​២៥ ខែធ្នូ​ថា ​កាលពី​ថ្ងៃទី​២១​ ខែធ្នូ ​ឈ្មោះ​ ហុន ហន​បាន​ទិញ​កូកាកូឡា​ដប​ចំណុះ ១,២៥ លីត្រ​ពី​ផ្ទះ អ្នកលក់​ចាប់ហួយ​ឈ្មោះ ​ផាត វុទ្ធី អាយុ​៣០ ឆ្នាំ រស់​នៅ​ភូមិ​ទួល​ជ្រាវ​ឃុំ តា​លោ​ដើម្បី យក​ទៅ​ធ្វើ​ពិធីសែនព្រេន​ជាមួយ ប្រពន្ធ ឈ្មោះ វិ ន ភឿន​នៅ​ចំណុច​កើត​ហេតុ​ខាង​ លើ​ដោយមាន​អ្នកចូលរួម​ប្រមាណ​១០០ នាក់​។ ​ក្រោយមក​ក៏បាន​ទិញ​ទឹក​ក្រូច​ម៉ាក វីស៊ែរ​ បន្ថែមទៀត​ អម​ជាមួយ​នឹង​ការ​ពិសារ​ម្ហូប​អាហារ​។ ​ក្រោយពី​អ្នកចូលរួម​ទាំងនោះ​បាន ​បរិភោគ​ម្ហូបអាហារ​ រួម​នឹង​ទឹកក្រូច​ម៉ាក​កូកាកូឡា​ និង​វីស៊ែរ​ រួចមក​នៅថ្ងៃទី២៥​​ខែ ​ធ្នូ​ ឆ្នាំ ២០១៥ ក៏​ស្រាប់​តែ​មាន​អាការៈ​ពុល​ចំនួន៤៥ នាក់​( ប្រុស ២០ នាក់ ) ​ក្នុង​នោះ​៦​នាក់​ ( ប្រុស ២ នាក់​) ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ ឯ​ក្រុងភ្នំពេញ ​ហើយ​៣៩​នាក់​ ( ប្រុស ១៨ នាក់ ) បញ្ជូន​ទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ​បាកាន​។

ពាក់ព័ន្ធ​នឹង​ករណី​នេះដែរ​ លោក ខូ​យ ឌី ប្រធាន​មណ្ឌល​សុខភាព​ខេត្តពោធិ៍សាត់ ​បានឲ្យ​ដឹង​នៅ​មុននេះ​បន្តិច​ថា ​ពិត​ជា​មាន​ករណី ពុល​បែបនេះ​មែនហើយ​ការ​ពុល​នេះ​បើតាម ​ការ​សន្និដ្ឋាន​ជាការ​ពុល​ចំណីអាហារ រួម​នឹង ការ​ពិសារ​ទឹកក្រូច​នោះ​។ ប៉ុន្តែ​ទឹកក្រូច ​ទាំងនោះ​ទំនងជា​របស់ ក្លែងក្លាយ​ឬ​ផុត​កំណត់ ​ទើប​បណ្ដាល​ឲ្យ​មាន​ករណី​បែបនេះ​។​ ចំពោះ លក្ខណៈ​នៃ​ការ​ពុល​វិញ​ប្រជាពលរដ្ឋ​ទាំង​អស់ នោះ​មាន​អាការៈ​ល្ហិតល្ហៃ​ចុកពោះ​ក្អួតចង្អោរ ​រហូតដល់​មាន​កុមារ ​ម្នាក់​នោម​ចេញឈាម ទៀត​ផង​។

លោក​សាង ផល បុ​ណ ​ប្រធានមន្ទីរពេទ្យបង្អែក ​ស្រុក​បាកាន​ បាន​ឲ្យ​ដឹង​ដែរថា​ ក្នុង ពិធី​សែនព្រេន នោះ ​គេរៀបចំ​ដោយ​មាន ​ម្ហូប ​ចំនួន ៣ ​មុខ ទី១. ឡុកឡាក់​ដាក់​សាច់​ជ្រូក​លាយលក្ខណ៍​ ច្រើន ​ទី​២. មាន់ទឹម​ ទី៣. ម្ជូរគ្រឿង​សាច់​ជ្រូក ​ហើយ​ អ្នក​ពុល​ភាគច្រើន​ជា​អ្នក​ដែល​ហូប​ឡុកឡាក់​ច្រើន​រួម​ផ្សំ​ នឹង ​ការ​ផឹក​ទឹកក្រូច​ផង​ទើប​បណ្ដាល​ឲ្យ​មាន​ករណី​បែបនេះ​។

ក្នុង​ករណីខាង​លើ​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ខែធ្នូ ក្មេង​ប្រុស​ម្នាក់ ​ដែល​បញ្ជូន​មកមន្ទីរ​ពេទ្យ​ស្រុក​បាកាន បាន​នោម ​ចេញ ពណ៌​ដូច​លក្ខណ៍​ក្រោយមក​ក៏​នោម ចេញ​ឈាម តែម្ដង ទើប ខាង មន្ទីរពេទ្យ សម្រេច ​បញ្ជូន ​ទៅ ​មន្ទីរពេទ្យ​ ភ្នំពេញ​ តែម្ដង​៕​

ពលរដ្ឋ​៤៥នាក់​ ពុល​ភេសជ្ជៈ​និង​ចំណី​អារ​ហារ​ក្នុង​ពិធីសែន​ព្រេន នៅ​ភូមិ​តាំងគោក
ពលរដ្ឋ​៤៥នាក់​ ពុល​ភេសជ្ជៈ​និង​ចំណី​អារ​ហារ​ក្នុង​ពិធីសែន​ព្រេន នៅ​ភូមិ​តាំងគោក