ការសែត​អាល្លឺម៉ង់​និយាយ​ថា អង្គការ​ណា​តូ​នឹង​បញ្ជូន​យន្តហោះ​ឈ្លប​យក​ការណ៍​ពី​អាល្លឺម៉ង់​ទៅ​ទួរគី​

511
ការសែត​អាល្លឺម៉ង់​និយាយ​ថា អង្គការ​ណា​តូ​នឹង​បញ្ជូន​យន្តហោះ​ឈ្លប​យក​ការណ៍​ពី​អាល្លឺម៉ង់​ទៅ​ទួរគី​

​អាល្លឺម៉ង់៖ ​កាសែត​អាល្លឺម៉ង់បាន​និយាយ​កាលពី​ម្សិលមិញ​ថា អង្គការ​ណា​តូ​នឹង​បញ្ជូន​យន្តហោះឈ្លបយកការណ៍ AWACS ឬ (Airborne Warning And Control System) ពី​ប្រទេស​អាល្លឺម៉ង់ទៅកាន់ទួរគី។
​មន្ត្រី​នាំពាក្យម្នាក់នៅក្រសួងការពារជាតិ របស់ទីក្រុងប៊ែរឡាំងបានបញ្ជាក់​ពីរបាយ​ការណ៍​តាម​ទូរ​សព្ទ និង​និយាយ​ថា លោកមិនបាន​លំអិតនៅឡើយ​ទេពី ពេលវេលា​នៃការ​បញ្ជូន​នោះ។ សម្ព័ន្ធមិត្តរបស់​អង្គការ​ណា​តូ បាន​ព្រមព្រៀងគ្នា​កាលពីថ្ងៃទី​១៨ ខែធ្នូកន្លងទៅថ្មីៗ​នេះ សម្រាប់​កា​រ​បញ្ជូនយន្តហោះ និងនាវា​ទៅកាន់​ប្រទេស​ទួរគី ដើម្បីរឹត​បន្តឹងវិស័យការពារ​ដែនអាកាសរបស់​ទីក្រុងអង់កា​រ៉ា​( Ankara) នៅ​តាម​ព្រំដែនប្រទេសរបស់ខ្លួន​ជាមួយប្រទេសស៊ី​រី។​ នៅ​ពេល​នោះអ្នកការទូត​បាន​និយាយ​ថា សកម្មភាព​នេះត្រូវ​បាន​គេធ្វើឡើងជា​ផ្នែក ដើម្បី​បញ្ចៀសការ​បាញ់ទម្លាក់យន្តហោះរបស់​ប្រទេសរុស្ស៊ីបន្ថែម​ទៀត​។​ លោក ជែ​នស៍ ស្តូ​លិ​ន​ប៊​គ​(Jens Stoltenberg) អគ្គលេខាធិការ​អង្គការ​ណា​តូ ឬអូតង់ បាន​ប្រាប់​អ្នកសារព័ត៌មាន​រ៉​យ​ទ័​រនា​ឱកាស​នោះ​ថា តំណាង​ពិសេសប្រចាំនៅអង្គការ​សន្ធិសញ្ញាអាត្លង់ទិច​ខាងជើង បាន​ឯកភាពរួចហើយ​លើ​គម្រោង និង​សេចក្ដី​សម្រេចនេះ​សម្រាប់​ការ​បញ្ជូនសម្ភារៈ​យោធា ទៅកាន់​ប្រទេសទួរគីដែលនេះសបញ្ជាក់​ថា វា​ជាវិធានការណ៍​ការពារមួយ​។ AWACS ត្រួតពិនិត្យ​ដែនអាកាស​ចម្ងាយ​ជាង 400គីឡូម៉ែត្រ​ឬ (250ម៉ា​យ​) និង​ផ្លាស់ប្ដូរព័ត៌មាន​តាមរយៈ​តំណ​ភ្ជាប់​ទិន្នន័យ​ឌីជីថល​, ​ជាមួយមេ​បញ្ជាការដ្ឋាន​ទ័ព​លើ​ដី​គោក ,​មេបញ្ជាការនៅ​សមុទ្រ និង​មូល មូលដ្ឋានអាកាស​៕
​អត្ថបទ៖ សុខ​មាន