ជនអន្តោប្រវេសន៍​ជិត ១ពាន់​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​សមុទ្រ​កាលពី​ថ្ងៃ​បុណ្យ​ណូអែល បាន​មក​ដល់​កោះ​ស៊ី​ស៊ី​លី​ហើយ​

385
ជនអន្តោប្រវេសន៍​ជិត ១ពាន់​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​សមុទ្រ​កាលពី​ថ្ងៃ​បុណ្យ​ណូអែល បាន​មក​ដល់​កោះ​ស៊ី​ស៊ី​លី​ហើយ​

​អ៊ីតាលី៖ នាវា​ជួយសង្គ្រោះរបស់​ប្រទេសន័​រ​វ៉ែ​ស្ស​មួយ​គ្រឿង កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញបាន​នាំ​ជនអន្តោប្រវេសន៍​ជិត ​1,000​នាក់ ដែល​ត្រូវ​បាន​ជួយសង្គ្រោះ​ពី​តំបន់​ឆ្នេរសមុទ្រ របស់ប្រទេស​លី​ប៊ី​មកដល់​ទីក្រុង​ផា​ឡឺ​ម៉ូ​(Palermo)​របស់​កោះ​ស៊ី​ស៊ី​លី​ (Sicily) ​ប្រទេស​អ៊ីតាលីហើយ។​

ពេល​ព្រះអាទិត្យ​រះ​រំលង​កំពង់ផែ​របស់​ប្រទេសអ៊ីតាលី​មួយ​នេះ បុគ្គលិកជួយសង្គ្រោះ និងមន្ត្រី​ក្នុង​តំបន់​ប្រមូល​ផ្ដុំ​គ្នា​លើ​នាវា​ ដើម្បី​ត្រៀម​សម្រាប់​ការ​មក​ដល់​របស់ជនអន្តោប្រវេសន៍។ ​យោង​តាម​បុគ្គលិក​សង្គ្រោះឲ្យ​ដឹង​ថា ជនអន្តោប្រវេសន៍​សរុប​ 193​នាក់ ត្រូវ​បាន​ជួយសង្គ្រោះក្នុងប្រតិបត្តិ​ការណ៍ចំនួន​៤ អំឡុងបុណ្យ​ណូអែល​(Christmas)។​ លោក តូ​រ៉េ ប​ស្តា​ត មេបញ្ជាការនៃ​នាវា Siem Pilot (Siem Pilot ship) បាន​និយាយ​ថា ពួក​លោក​បាន​ចាប់ផ្ដើមនៅ​ថ្ងៃទី​២៥ ចំ​ថ្ងៃបុណ្យ​ណូអែលហើយ​ពួក​លោកបាន​ជួបទូក​មួយគ្រឿង​នៅពេល​ល្ងាច​។​ ពួក​លោកបានប្រមូល​ជនអន្តោប្រវេសន៍ បន្ទាប់មកពួកលោក​នៅ​រង់ចាំ​រហូតដល់​ថ្ងៃទី​១៦​ នៅពេលពួក​លោក​បាន​ប្រមូល​អ្នក​សេសសល់ផ្សេងទៀត។ ​ដូច្នេះមកដល់ពេលនេះពួកគេមួយចំនួន នៅ​លើទូកអស់​រយៈពេល ៣​យប់​ហើយ។ លោ​កថា​សហ​ប្រតិបត្តិ​ការណ៍ជួយសង្គ្រោះដំណើរ​ការ​ល្អ​។ ​នាវារបស់ប្រទេសអ៊ីតាលីដែល​ពួក​លោក​បាន​ជួបពោ​ពេញ​ដោយ​ជំនាញ​។​ ពួក​លោកបាន​ចែកចំណីអាហារ ,​ភួយ និង​ទឹក​ជាដើម​ដល់​ជនអន្តោប្រវេសន៍​។​ ពួក​លោក​មាន​វេជ្ជបណ្ឌិត​ម្នាក់​ និង​គិលានុបដ្ឋាយិកា​ ២នាក់ និងពេទ្យ​ទាហានម្នា​ក់​លើនានា​ដែរ ដើម្បីមើលថែ​ខុស​ភាពរបស់​ពួកគេ​។ លោកបន្ថែម​ថា ក្នុងចំណោម​ជនអន្តោប្រវេសន៍ទាំងនោះ​មាន ​៦៤​នាក់​ជា​ស្ត្រី​ និង ៣៥នាក់ជា​អនីតិជន​។ ដោយ​អ្នក​ជួយ​សង្គ្រោះ​និយាយ​ថា ​ស្ត្រី​២​នាក់​មាន​ផ្ទៃពោះ​។ ​សារព័ត៌មាន​ក្នុង ស្រុក​បាន​រាយការណ៍​ថា ជនអន្តោប្រវេសន៍ 136នាក់​ជា​ជនជាតិដើមកំណើតម៉ា​រ៉ុ​ក។ ក្រុម​នោះ​ក៏​រួមមានម្នាក់​ជា​ជនជាតិ​អេ​ហ្ស៊ី​ប និង​ម្នាក់ទៀតជា​ពលរដ្ឋទុយណេស៊ី​ផង​ដែរ ហើយភាគច្រើនជាអ្នក​មកពី​អនុ​តំបន់សាហា​រ៉ា៕
​អត្ថបទ៖ សុខ​មាន