នៅ​ឆ្នាំ​២០១៦​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា​នឹង​ក្លាយជា​ធនាគារពាណិជ្ជ​

1024
នៅ​ឆ្នាំ​២០១៦​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា​នឹង​ក្លាយជា​ធនាគារពាណិជ្ជ​

ភ្នំពេញ​ ៖ ​ទីបំផុត​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ថាន​លីមីត​ធី​ត​បាន​ប្រកាស​ថា នឹង​ផ្លាស់ប្ដូរ​រូបរាង​របស់​ខ្លួន​ក្លាយជា​ធនាគារពាណិជ្ជ​នៅក្នុង​ប្រទេស​កម្ពុ​ជានា​ឆ្នាំ​២០១៦ ខាងមុខនេះ ដោយ​ប្រកាន់​ជំហរ​រក្សា​ការ​ផ្តល់​ជូន​នូវ​ប្រាក់កម្ចី​ដល់​អតិថិជន​ដដែល​។​

លោក ​ឧកញ៉ា​ ប៊ុន ​មុនី​ប្រធាន​អគ្គនាយក ស្ថាបនា​លីមីត​ធី​ត​បាន​ប្រាប់​ទូរទស្សន៍​ប៊ី​ធី​វី​ថា ការ​ប្តូរ​អត្តសញ្ញាណ​របស់​ស្ថាបនា​ទៅជា​ធនាគារពាណិជ្ជ​នោះ​មានឈ្មោះ​«​ធនាគារ​ស្ថាបនា​ភីអិលស៊ី​» ដែល​ជា​ការ​បន្ថែម​នូវ​សេវាកម្ម​ធនាគារ​ថ្មី​មួយទៀត​ដល់​ប្រជាពលរដ្ឋ ហើយ​អ្វី​ដែល​ពិសេស​នោះ​កន្លងមក​មីក្រូហិរញ្ញវត្ថុ​មិន​អនុញ្ញាតិ​ឲ្យ​ធ្វើ​សក​កម្ម​ភាព​ដូច​ធនាគារ​ឡើយ​។​

លោក ឧកញ៉ា​ប៊ុន មុនី​បាន​ឲ្យ​ដឹង​ថា ពេល​ស្ថាបនា​មាន​អាជ្ញាប័ណ្ណ​ធនាគារ​នោះ​នឹង​ផ្តល់​ជូន​ដល់​អតិថិជន​តាម​ជនបទ​ឲ្យ​បាន​ប្រើប្រាស់​តាម​តម្រូវការ និង​ក៏ដូចជា ការ​ផ្ញើ​ប្រាក់​ទៅ​ក្រៅប្រទេស ឬ​ការទិញ​ទំនិញ​ផ្សេងៗ​ពី​ក្រៅ​ស្រុក​ផង​ដែរ​។​

លោក ឧកញ៉ា​ប៊ុន មុនី​បាន​បញ្ជាក់​ថា ការប្រកួតប្រជែង​រប​ស់​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​គឺ ជួយ​ជំរុញ​ឲ្យ​សកម្មភាព​ពួកគាត់​មាន​ភាពល្អ​ប្រសើរ​ឡើង និង​មាន​វិជ្ជាជីវៈ​ល្អ​ហើយ​គោលដៅ​ធំ​របស់​ស្ថាបនា​គឺ ចង់​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ចេញ​ផុត​ពី​ភាព​ក្រៅ​ក្រីក្រ​។​

លោក​បាន​បន្ថែម​ថា បើសិនជា​ស្ថិរភាព​សង្គម​និង​នយោបាយ​កម្ពុជា​ល្អ ធនាគារ​ស្ថាបនា​ក៏ដូចជា​វិស័យ​ផ្សេងៗ នឹង​ទទួល​បាន​ការ​អភិវឌ្ឍ​ន៍​ថ្មី​ថែមទៀត ហើយ​ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​នា​ពេល​ខាង​មុខ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​មុខមាត់​ថ្មី​។​

គិត​មកទល់​ពេល​នេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា​លីមីត​ធី​ត​មាន​សាខា​សរុប​ចំនួន ១៤៩​ការិយាល័យ​នៅ​ទូទាំង​ប្រទេស​និង​មាន​បុគ្គលិក​ជាង ៣​ពាន់​នាក់ ហើយ​មាន​ទ្រព្យសកម្ម​ចំនួន ជាង ៥០០​លាន​ដុល្លារ អាមេរិក​។ ប្រាក់​ដែល​ប្រជាពលរដ្ឋ​កំពុងតែ​ខ្ចី​ប្រើប្រាស់​មាន​ចំនួន ៤៦៥ លាន​ដុល្លារ និង​ប្រាក់​បញ្ញើ​សន្សំ​មាន​ចំនួន ២៦០​លាន​ដុល្លារ​អាមេរិក​៕