រឿង​គ្រឿងញៀន​មួយ​គីឡូក្រាម ៖ ផ្ដន្ទាទោស​ពី​២០​ឆ្នាំទៅ​៣០​ឆ្នាំ​

275
រឿង​គ្រឿងញៀន​មួយ​គីឡូក្រាម ៖ ផ្ដន្ទាទោស​ពី​២០​ឆ្នាំទៅ​៣០​ឆ្នាំ​

ភ្នំពេញ ៖ ជនជាប់ចោទ​៣​នាក់ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​កា​ល​ពី​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​ទុក​ជា​បានការ​ដដែល ពោល​គឺ​ផ្ដន្ទាទោស​ពី​២០​ឆ្នាំទៅ​៣០​ឆ្នាំ និង ពិន័យ​រាប់​លាន​រៀល ពី​បទ​ជួញដូរ​គ្រឿងញៀន​មួយ​គីឡូក្រាម ។​

ជនជាប់ចោទ​មានឈ្មោះ តាំង ប៊ូ ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ និង ឈ្មោះ សុខ លី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ត្រូវ​ផ្ដន្ទាទោស​ម្នាក់ៗ​២០​ឆ្នាំ និង ពិន័យ​៤០​លាន​រៀល ។ ផ្ដន្ទាទោស​ឈ្មោះ យ៉ាន់ លៀង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ដាក់​ពន្ធនាគារ​៣០​ឆ្នាំ និង ពិន័យ​៨០​លាន​រៀល ។​

គួរ​រំលឹក​ថា កាលពី​អំឡុង​ឆ្នាំ​២០១២ ជនជាប់ចោទ​ទាំង​បី​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួងមហាផ្ទៃ បាន​បង្ក្រាប​នៅ​ចំណុច​សណ្ឋាគារ ណា​ណា​អគារ​លេខ​1B 2B ផ្លូវ​លេខ​១៥៤ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌ​ដូន ពេញ​។ ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ដកហូត​បា​ន ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ហៅ ម៉ា​ទឹកកក​ទម្ងន់​មួយ​គីឡូក្រាម​៕​