Guus Hiddink ថា​មិន​ចង់​លក់​កីឡាករ​ម្នាក់​ឡើយ ថ្វីបើ Fabregas ល្បី​ថា​នឹង​ផ្លាស់​ទៅ​អ៊ីតាលី​

273
Guus Hiddink ថា​មិន​ចង់​លក់​កីឡាករ​ម្នាក់​ឡើយ ថ្វីបើ Fabregas ល្បី​ថា​នឹង​ផ្លាស់​ទៅ​អ៊ីតាលី​

​បាល់ទាត់៖ ​គ្រូបង្វឹក​បណ្ដោះអាសន្ន​តោ​ខៀវ Chelsea, Guus Hiddink បាន​អះអាង​ថា លោក​ចង់​រក្សា​កីឡាករ​ទាំងអស់ មិន​លក់​ចេញ​ទៅណា​ទេ ថ្វីបើ​ខ្សែ​បំរើ Cesc Fabregas ល្បី​ថា​ចាក​ចេញទៅ​អ៊ីតាលី​។

​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​នៅផ្ទះ Crystal Palace ថ្ងៃអាទិត្យ​នេះគ្រូបង្វឹក​បណ្ដោះអាសន្ន រូប​នេះ​បាន​ច្រានចោល​ពាក្យ​ច​ចាម​អារាម​ទាំងអស់​ដែល​ថា កីឡាករ​ល្បី​ក្នុង​ក្រុម​ចង់​ចាកចេញពី​ក្លឹប​។ លើស​ពី​នេះលោក​គិតថា ពួកគេ​នឹង​មិន​ទៅណា​ឡើយ​យ៉ាង​អន់​ណាស់​ ដល់​ចប់​រដូវ​កាលមិនមែន​ខែមករា​នេះ​ឡើយ​។ លោក​ក៏សូម​ច្រានចោល​ពាក្យ​ថា Fabregas សប្បាយចិត្ត​នៅ Stamford Bridge តទៅទៀត​ឡើយតែ​ពួកគេ​សុទ្ធ​តែ​មាន ទឹកចិត្ត​ជួយ​ក្រុម​នៅ​ពេល​នេះ​។ ​គួរ​បញ្ជាក់​ថាចាប់តាំងពី Guus Hiddink មក​ជំនួស​តំណែង Jose Mourinho ដែល​ត្រូវ​បាន​បណ្ដេញ​ចេញទើបតែ​​ឈ្នះ​មួយ​ប្រកួត និងស្មើ​ពីរ​ប្រកួត ខណៈ​ដែល​ជើងឯក Premier League មួយ​នេះ​នៅ​ឈរ​លេខ ១៥ ក្នុង​តារាង​នៅឡើយ​។ សំរាប់ Crystal Palace វិញ​មាន​ចំណាត់ថ្នាក់​ល្អ​ជាង Chelsea ១០ លេខ និង ១១ ពិន្ទុ​លើ Chelsea៕
​អត្ថបទ​៖​នាង សុភា​វុ​ធ