អភិបាលខណ្ឌ​ច្បារអំពៅ​នឹង​សូម​អោយ​ស្ថាប័ន​ពាក់ព័ន្ធ​ដក​បង្គោល​ភ្លើង​នៅ​លើ​ផ្លូវ​ពង្រីក​ចាប់ពី​គល់​ស្ពាន​ព្រះមុនីវង្ស​អោយ​អស់​នា​ប៉ុន្មាន​ថ្ងៃទៀត​នេះ​ដើម្បី​សំ​រួល​ចរាចរណ៍​

288

​​​ភ្នំពេញ៖ ការលើកឡើង​បែបនេះ ​របស់លោក ​អ៊ាង ស៊ី​ផាន ​អភិបាលខណ្ឌ​ច្បារអំពៅ បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៩​របស់​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ​នា​ព្រឹក​ថ្ងៃទី​៣១​ធ្នូ​ឆ្នាំ​២០១៥​។​

​​​លោក អភិបាលខណ្ឌ​ច្បារអំពៅ​លើកឡើង​ទៀតថា បង្គោល​ភ្លើង​ដែល​ស្ថិតនៅ​លើផ្លូវ​ពង្រីក​ទាំងសង្ខាង​ផ្លូវជាតិ​លេខ​១​ចំងាយ​៤​គីឡូ​វ​ម៉ែត្រ​ពី​គល់ស្ពាន​ព្រះមុន្នីវង្ស​នោះ​គួរ​ល្មម​ដល់ពេល​ដក​វា​ចេញ​ហើយ ព្រោះ​មកដល់ពេលនេះ​លទ្ធផល​ពង្រីក​ផ្លូវ​សំរេចបាន​ច្រើន​ហើយ ដែល​បង្គោល​ទាំង​នោះបាន​បង្ករ​ការប៉ះពាល់​ដល់​ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​។​

​ ​លោក អភិបាលខណ្ឌ​បន្ថែមថា សំរាប់​ឆ្នាំ​២០១៦​ខាងមុខនេះ​លោក​ជម្រុញ​អោយ​គ្រប់​មូលដ្ឋាន​ទាំងអស់​ពិសេស​នៅ​តំបន់​ដែលជា​ទីប្រជុំជន​ត្រូវ​អោយមាន​សោភ័ន​ភាពល្អ​។​គ្រប់​ទីតាំង​អាហា​រដ្ឋា​ន​ទាំងអស់​ក៏ត្រូវ​មាន​បរិស្ថាន​ល្អ​ប្រកបដោយ​អនាម័យ​ល្អ​ដើម្បី​រួមគ្នា​ធ្វើអោយ​រាជធានី​ភ្នំពេញ ស្រស់ស្អាត​និង​សេវា​ល្អ​ប្រកបដោយ​ភាព​ទាក់ទាញ​អ្នក​ទេសចរណ៍​។​

លោក​ក៏បាន​ដាក់បទបញ្ជា​តឹងរឹង​ដល់​ថ្នាក់ដឹកនាំ​និង​សមត្ថកិច្ច​ក្នុង​ខណ្ឌ​អោយ​បង្ក្រាប​អោយអស់​ចំពោះ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដើម្បី​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​លោក​បញ្ជាក់ថា កន្លងមកនេះ​មាន​ប្រជាពលរដ្ឋ​និង​អាណាព្យាបាល​សិស្ស​ជាច្រើន​បាន​ទូរស័ព្ទ​មក​លោក​អោយ​ចាត់វិធានការ​ចំពោះ​ទីតាំង​ល្បែង​ពិសេស​ល្បែង​ហ្គេម​ដែល​នាំ​បំ​វួ​ក​ចិត្ត​កូន​របស់​ពួកគាត់​អោយ​គេច​មិន​ចូល​សាលារៀន​។

រយៈពេល​១១​ខែ​ដើមឆ្នាំ​២០១៥​ប្រាក់កម្ចី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​មាន​កំណើន​៤២%ប្រាក់កម្ចី​របស់​ក្នុ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​គិត​ត្រឹម​រយៈពេល​១១​ខែ​ដើមឆ្នាំ​២០១៥​នេះ ​មាន​កំណើន​៤២% បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៤​ដែលមាន​ការកើនឡើង​ពី ២៨៨​លាន​ដុល្លា កើន​ដល់​៤១០​លាន​ដុល្លា​អាមេរិក​។ នេះ​បើតាម​ការអះអាង​របស់​លោក ជា​ផល្លា​រិ​ន អគ្គនាយក​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​អម្រឹត​ថ្លែង​នៅ​សាល​មហោស្រព​កោះ​ពេជ្រ​នៅ​ព្រឹក​ថៃ្ង​ព្រហស្បតិ៍​នេះ ។​

លោក ជា​ផល្លា រិ​ន​បាន​ថ្លែងថា ទោះបីជា​មានការ​ធ្លាក់ចុះ​បន្តិច​នៅ​ត្រីមាស​ទី​២ និង​ទី​៣ ដែល​ឥណទាន​ស្ថិតក្នុង​ហានិភ័យ​រយៈពេល​៣០​ថៃ្ង​ចុះ​ដល់​អត្រា​០.១៩%​ក៏ពិតមែន​។​ប៉ុន្តែ​កំណើន​ទាប​ជាង​ផែនការ​គ្រោងទុក​ក្នុង​ឆ្នាំ​២០១៥​នេះ​គឺ​បាន​កើនឡើង​ប្រាក់​សន្សំ​នោះ​ពី​១៥៣​លាន​ដុល្លា​នៅ​ចុងឆ្នាំ​២០១៤ ដល់​១៩៥​លាន​ដុល្លា​អាមេរិក កើនឡើង​ប្រមាណ​២៧% ។​

លោក​បាន​បញ្ជាក់ថា លទ្ធភាព​នៃ​ការរីកចំរើន​សម្រាប់​ឆ្នាំ​២០១៥ ជុំវិញ​បរិបទ​មានការ​ប្រឈម​នានា​ដែលជា​ឧបសគ្គ គួបផ្សំ​និង​លក្ខ​ណ្ឌ​អំណោយផល​ល្អ​ផ្នែក​សេដ្ឋកិច្ចកម្ពុជា​ក្នុង​អត្រាកំណើន​ប្រមាណ​៧%​ទៅ​៧.% ក្នុង​មួយឆ្នាំ និង​អត្រា​ប្តូ​ប្រាក់រៀល​ទៅ​ដុល្លារ​មាន​ស្ថិរ​ភាពល្អ ដោយមាន​ការប្រែប្រួល​តិចតួច​។​

លោក អគ្គនាយក​បន្ថែមថា ក្នុងការ​រក្សា​នូវ​សមិទ្ធផល​ខាងលើ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​នឹង​បន្ត​រីកចំរើន​ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន​នៅ​បណ្តា​ឆ្នាំ​ខាងមុខៗ ដើម្បី​ធានា​និរន្តរភាព​យូរអង្វែង​។ ក្រៅពីនេះ​អម្រឹត មាន​គម្រោង​បំពាក់​ឧបករណ៍​ទំនើបៗ​ជាច្រើន ដើម្បី​បម្រើ​ជូន​អតិថិជន នឹង​ការពង្រឹង​គុណភាព​សេវាកម្ម​ឲ្យ​កាន់​តែមាន​លក្ខណៈ​ងាយស្រួល​ដល់​អតិថិជន​។​

បច្ចុប្បន្ននេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត មាន​បុគ្គលិក​៣.៤៥៩​នាក់ ដែល​កំពុង​បំរើសេវា​កម្ម​ជូន​អតិថិជន​ប្រមាណ​៣៩៥.០០០​នាក់​នៅតាម​សាខា​ចំនួន​១៣៧​ទីតាំង​ទូទាំងប្រទេស​។ ហើយ​ទទួលបាន​ប្រាក់​បញ្ញើ​ប្រមាណ​១៩៦​លាន​ដុល្លា​អាមេរិក និង​ផ្តល់​ប្រាក់កម្ចី​ប្រមាណ​៤១២​លាន​ដុល្លា​អាមេរិក​។​

ចំពោះ​ទ្រព្យសកម្ម​របស់​អម្រឹត​បាន​កើនឡើង​ពី​៣៤៥​លាន​ដុល្លា​អាមេរិក​នៅ​ចុងឆ្នាំ​២០១៤ ដល់​៤៦៨​លាន​ដុល្លា​អាមេរិក ដែល​កើនឡើង​ប្រមាណ​៣៥%​។​ លើសពីនេះ ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​សម្រេច​បាន​គម្រោង​ធនាគារ​ចល័ត​ជា​ជំហាន​ទី​១ និង​កិច្ច​ការសំខាន់ៗ​ជាច្រើន​ទៀត៕