សម្ដេច​តេ​ជោ បង្ហាញ​មនោសញ្ចេតនា​អាណិត ស្រឡាញ់ និង​បួង​សូង​ឱ្យ​អតីត​មិត្ត​រួម​អាវុធ​តស៊ូ​រំដោះជាតិ​ទាំងអស់​

435

ភ្នំពេញ ៖ ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្ហាញ​នូវ​ក្តី​អាណិត ស្រឡាញ់ និង​បួងសួង​សូម​ឱ្យ​អតីត​មិត្ត​រួម​អាវុធ​តស៊ូ​រំដោះជាតិ​ទាំងអស់​ជួប​តែ​សំណាងល្អ និង​សេចក្តី​សុខ​គ្រប់ពេល​ជានិច្ច​។​

​​នៅក្នុង​ទំព័រ​បណ្ដាញ​សង្គម​ង​ហ្វេ​ស​ប៊ុ​ក ​របស់​សម្ដេច​ដែល​ផ្សាយ​កាលពី​ល្ងាច​ថ្ងៃទី​០៣​ខែមករា ឆ្នាំ ២០១៦​នេះ​សម្ដេច​បាន​សរសេរ​ថា អតីត​មិត្ត​រួម​អាវុធ លោក ញឹក ហួន មាន​ជម្ងឺ​ជា​ទម្ងន់ សម្ដេច​បាន​ទៅ​សួរ​សុខ​ទុក្ខ​គាត់​និង​បាន​លើកទឹកចិត្ត​គាត់​ឱ្យទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទោះបី​ស្ថានភាព​ជម្ងឺ​បែប​ណា​ក៏​ដោយ​។​សម្ដេច​បន្ត​ថា ចំពោះ​រូប​សម្ដេច​គឺ​សម្ដេច​តែងតែ​នឹក​រឭក​ និង​ចងចាំ​ជានិច្ច ចំពោះ​សហការី មិត្ត​រួម​អាវុធ​ទាំងអស់ ដែល​បាន​ចូលរួម​តស៊ូ​រំដោះប្រទេស​ពី​របប​ខ្មែរ ក្រហម ដូចជា​លោក ញឹក ហួន ផ្ទាល់​ដែល​នៅ​ក្រោយ ឆ្នាំ​១៩៧០ បាន​ចូលរួម​តស៊ូ នៅ​អង្គភាព​ជាមួយគ្នា​។​នៅ​ថ្ងៃទី​២០​មិថុនា ឆ្នាំ ១៩៧៧ គាត់​បាន​រួម​ជាមួយ​សម្ដេច​ចាប់ផ្តើម​វាយ​ពួក ប៉ុល ពត​។ គាត់​ក្លាយជា​អ្នកចូលរួម​កសាង​កម្លាំង​ប្រដាប់ អាវុធ ផ្ដួល​រំលំ​របប​ខ្មែរក្រហម ហើយ​ក៏បាន​ក្លាយជា​មេបញ្ជាការ​កងអនុសេនាធំ​មុនគេ​នៅពេល នោះ ។​សម្ដេច​បាន​លើក​ឡើ់ង​ទៀត​ថា ជា​បន្តបន្ទាប់​នៅពេល​បង្កើត​កងវរៈសេនាតូច​គឺ​គាត់​ជា​មេបញ្ជាការ​មុនគេ​។​ក្រោយពេល​រំដោះ ប្រទេស​នៅ​ថ្ងៃ​៧​មករា ១៩៧៩ បង្កើត​កងពល​តូ​ច​លេ​ខ​១ ការពារ​ភ្នំពេញ គាត់​ជា​មេបញ្ជាការ​លើកដំបូង​ទៀត​។ នៅពេល​បង្កើត​កងពល​ធំ​លេខ​១៩៦ គាត់​ក៏​ជា​មេបញ្ជាការ​លើកដំបូង​ទៀត​។

ខ្លឹមសារ​លើ​ហ្វេ​ស​ប៊ុ​ក​សម្ដេច​បន្ត​ថា សម្ដេច​បាន​ទៅដល់​ផ្ទះ​លោក ញឹក ហួន ហើយ​នាយទាហាន​ដែល​ទៅ​សួរ​សុខ​ទុក្ខ​គាត់​បាន​ប្រាប់​សម្ដេច​ថា លោក ញឹក ហួន គាត់​មិន​ផ្តាំផ្ញើ​អ្វី​ច្រើន​ទេ​គឺ​មានតែ​ពាក្យ​ថា ត្រូវ​ការពារ​សម្ដេច ហ៊ុន សែន ឱ្យ​បាន​។ មានន័យថា ជីវិត​គាត់​មិន​សំខាន់​ជាង ជីវិត​សម្ដេច​ទេ គឺ​ដូចដែល​គាត់​បាន​ធ្វើ​នៅ​យប់​ថ្ងៃទី​២០​ខែមិថុនា ឆ្នាំ​១៩៧៦​ពេល​ឆ្លងកាត់​ចំការ​មីន ជាប់​ព្រំដែន កម្ពុជា វៀតណាម គឺ​គាត់​ជា​អ្នក​រាវរក​និង​ដោះ​មីន​មុននឹង​ឱ្យ​សម្ដេច​ដើរ​មួយ​ជំហានៗ​ម្តង​។​ពេលនោះ គាត់​ក៏​និយាយ​ថា បើ​ខ្ញុំ​ស្លាប់​ក៏​ស្លាប់​ចុះ ឱ្យ​តែ​បង ហ៊ុន សែន ឯង​នៅ​រស់​ដឹកនាំ​ការ​តស៊ូ​រំដោះជាតិ​។ សម្ដេច​បន់ស្រន់​ឱ្យ​បង ញឹក ហួន បន្ត​ការ​ព្យាបាល​បាន​ឆាប់​ជាសះស្បើយ​។​​សព្វថ្ងៃ​លោក ញឹក ហួន ជា​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​បួន មានមុខ​ងារ​ជា​អគ្គ​មេ​បញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ​។​

ខ្លឹមសារ​ហ្វេ​ស​ប៊ុ​ក ក៏បាន​បន្ត​ទៅ​កាន់​មិត្ត​រួម​អាវុធ​ផ្សេងៗ​ទៀត ដែរ​ថា បើ​ទោះ​បី សម្ដេច​នៅ​ឆ្ងាយ​ពី​បងប្អូន ឬ​មិនបាន​ជួប​ប្រាស្រ័យ​សន្ទនា​ដោយ ផ្ទាល់ គឺ​សម្ដេច​តែងតែ​នឹក​រ​ឮ​ក​ដល់​បងប្អូន​អតីត មិត្ត​រួម​អាវុធ​ទាំងអស់​។ តែ​គួរ​ឱ្យ​សោក​ស្តាយ ដែល​បងប្អូន​មួយចំនួន​ក៏បាន​លាចាក​លោក ហើយ​មួយ​ចំនួន​ទៀត​កំពុង​រស់នៅ​ដោយ​សុខ​សប្បាយ ជាមួយ​ក្រុម​គ្រួសារ​។ សម្ដេច​នៅតែ​បន្ត​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ជានិច្ច​ទៅតាម​លទ្ធភាព​ជាក់ ស្ដែង​ដែល​សម្ដេច​អាច​ធ្វើ​បាន​។ សម្ដេច​បាន​ជូនពរ បងប្អូន អតីត​មិត្ត​រួម​អាវុធ ទាំងអស់ សូម​ជួប​តែ​សំណាងល្អ និង​សេចក្តី​សុខ​គ្រប់ពេល​ជានិច្ច​៕

12 13 14