អភិបាលរង​រដ្ឋ​ពុន​ចាប​និយាយ​ថា ពួក​សកម្ម​ប្រយុទ្ធ​ដែល​បាន​វាយ​ប្រហារ​លើ​មូលដ្ឋាន​ទ័ព​អាកាស ឥណ្ឌា​មក​ពី​ប្រទេស​​ប៉ាគីស្ថាន​

459
អភិបាលរង​រដ្ឋ​ពុន​ចាប​និយាយ​ថា ពួក​សកម្ម​ប្រយុទ្ធ​ដែល​បាន​វាយ​ប្រហារ​លើ​មូលដ្ឋាន​ទ័ព​អាកាស ឥណ្ឌា​មក​ពី​ប្រទេស​​ប៉ាគីស្ថាន​

​ឥណ្ឌា៖ អភិបាលរង​នៃ​រដ្ឋពុន​ចាប (Punjab) ភាគ​ខាងជើង​ប្រទេសឥណ្ឌា លោក ស៊ុ​ក​បៀ ស៊ី​ញ បា​ដាល (Sukhbir Singh Badal) កាលពី​ម្សិលមិញបាន​និយាយថា ពួក​សកម្មប្រយុទ្ធដែល​បានវាយប្រហារលើ​មូលដ្ឋាន ទ័ពអាកាសក្នុង​ទីក្រុងផា​តាន​កុ​ត (Pathankot) ប្រទេសឥណ្ឌា​មកពីប្រទេសប៉ា​គី​ស្ថាន។
​​ពួក​សកម្មប្រយុទ្ធ​បានបើក​ការវាយប្រហារ យ៉ាង​សាហាវ​លើមូលដ្ឋាន​ទ័ពអាកាសក្នុង​ទីក្រុងផា​តាន​កុ​ត (Pathankot) ជិត​ព្រំដែន​ជាប់​ជាមួយ​ប្រទេសប៉ា​គី​ស្ថានកាលពី​ថ្ងៃសៅរ៍ ព្រមទាំងបាន​ប៉ះទង្គិច​គ្នា​ជាមួយកងកម្លាំង​ឥណ្ឌា ដែលបាន​គាំទ្រ​ដោយរថក្រោះ និងឧទ្ធម្ភាគចក្ររយៈពេល​ជាង ១៥ម៉ោង មុន​ពេលអាច​គ្រប់គ្រងស្ថាន​ការ​ក្នុងបរិវេណនោះ​បាន។​ ​​ការវាយប្រហារ​ដោយខ្មាន់កាំភ្លើងបន្លំ​ខ្លួន​ជាទាហាន​នេះ បាន​កើត​ឡើងមួយ​សប្ដាហ៍ក្រោយលោកនាយក​រដ្ឋមន្ត្រី ណា​រ៉េ​ន​ដ្រា ម៉ូ​ឌី បាន​ធ្វើ​ដំណើរបំពេញទស្សនកិច្ច​ដោយ​ឥត​គ្រោងទុក ​ទៅកាន់ទីក្រុងឡា​ហ័​រប្រទេសប៉ា​គី​ស្ថាន ដើម្បី​ជួបជាមួយ​សម​ភាគីប៉ា​គី​ស្ថាន ណា​វ៉ាស​ហ្សា​រី​ហ្វ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បីរម្លឹក​ឡើងវិញដល់​កិច្ច​ពិភាក្សារវាងប្រទេស​ជិត គូរ​ប្រជែងអាវុធ​នុយក្លេអ៊ែរ​ទាំង​២។ មិន​មានការ​អះអាងភ្លាមៗ​ណាមួយ នៃ​ការទទួលខុសត្រូវ​សម្រាប់​ការវាយប្រហារ​នេះ​ទេ។​ ​បុគ្គលិក​យោធា​យ៉ាងហោចណាស់​ ២នាក់រង​របួសក្នុង​ការផ្ទុះកាលពី​ម្សិលមិញ ប៉ុន្តែ​ក្រោយមក​ម្នាក់​ក្នុងចំណោម​ពួកគេ​បាន​ស្លាប់​។ នេះ​បើ​យោង​តាម​ប្រភព​ក្រៅផ្លូវការ៕
អត្ថបទ៖ សុខ​មាន