ម្ចាស់​ក្លឹប​បាល់បោះ Phoenix Suns, Robert Sarver និង Steve Nash ទិញ​ក្លឹប​បាល់ទាត់​អេ​ស្ប៉ា​ញ Real Mallorca

400
ម្ចាស់​ក្លឹប​បាល់បោះ Phoenix Suns, Robert Sarver និង Steve Nash ទិញ​ក្លឹប​បាល់ទាត់​អេ​ស្ប៉ា​ញ Real Mallorca

​​បាល់ទាត់៖ ​អតីត​តារា​បាល់បោះ​ក្របខណ្ឌ NBA សហរដ្ឋអាមេរិក Steve Nash និង​ប្រធាន​ក្លឹប​បាល់​បោះ Phoenix Suns លោក Robert Sarver បាន​ក្លាយជា​ម្ចាស់​ភាគហ៊ុន​នៃ​ក្លឹប​បាល់ទាត់​អេ​ស្ប៉ា​ញ Real Mallorca ដែល​កំពុង​លេង​ក្នុង​ក្របខណ្ឌ​ទី ២ Liga Adelante​។
​​ក្លឹប​បាល់ទាត់​នៅ​លើ​កោះ​មេ​ឌី​ទេ​រ៉ា​ណេ​មួយ​នេះ បាន​ប្រកាស​បែបនេះ​ថ្ងៃ​អង្គារ​ម្សិល​ម៉ិ​ញ​ពី​ការ​ប្រកាស​លក់ ភាគហ៊ុន​អោយ​ក្រុមហ៊ុន​របស់ Robert Sarver ដែលជា​ចំណែក​របស់ Steve Nash និង Andy Kohlberg ដែល តំលៃ​នៃ​ការទិញ​នេះ​គឺ ២០ លាន​អឺរ៉ូ​។ ​Mallorca ជា​អតិ​ត​ក្រុមបាល់ទាត់​ដែល​ជោគជ័យ​ខ្លះ​ដែរ​កាលពី​អតិ​ត​កាល​ឈ្នះ​ជើងឯក​ចុងក្រោយ​បំផុត Copa Del Rey នៅ​ឆ្នាំ ២០០៣ និង​លេង​នៅ​ក្របខណ្ឌ​កំពូល​របស់​អេ​ស្ប៉ា​ញ ១៦ រដូវ​កាល​ជាប់​គ្នា​មុនពេល​ធ្លាក់ទៅវិញ​កាលពី​ឆ្នាំ ២០១៣៕
​អត្ថបទ​៖​នាង សុភា​វុ​ធ