រថយន្ត​ដឹក​សាំង​ បុក​រថយន្ត​ដឹក​អ្នក​ដំណើរ​ស្លាប់​៥​នាក់​នៅ​ក្រគរ​

958

ពោធិសាត់៖ ​អ្នក​ដំណើរ​៥នាក់​បាន​ស្លាប់​ភ្លាមៗ​ និ​ងមួយ​ចំនួ​នទៀត​ បាន​រង​របួស​ធ្ងន់​ និ​ងស្រាល ​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​សាំង​ បុក​រថ​យន្ត​ដឹក​អ្នក​ដំណើរ​(តូរីស)​ នៅ​ស្រុក​ក្រគ​រ ខេត្ត​ធិសាត់​។
គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​គួរ​អោយ​រន្ធ​ត់ បាន​កើត​ឡើង​ទាំ​ងនៅ​ព្រឹក​ព្រលឹម​ វេលា​ម៉ោង​ជាង​០៦​ព្រឹក​ ថ្ងៃ​ទី៨ ​ខែ​មករា​ ឆ្នាំ​២០១៦​នេះ​។
នគរបាល​បាន​បញ្ជាក់​ថា ​មុន​ពេល​កើត​ហេតុ​មាន​រថយន្ត​ស៊ីទែន​ដឹក​សាំង​ បុក​រថយន្ត​ទួរី​ស(លក្ខណៈ​គ្រួសារ​) បណ្ដាល​អោយ​ក្រឡាប់ធ្លាក់​ផ្លូវ​ទាំង​២​គ្រឿង​ មាន​អ្នក​ស្លាប់​និង​រង​របួស​ធ្ងន់​ជាប់​ក្រោម​ឡាន​ជាច្រើន​នាក់​ ស្ថិត​នៅផ្លូ​វជាតិលេខ​៥ ​ម្ដុំ​វត្តក្បាលដំរី​ ឃុំ​អន្សារ​ចំបក់​ ស្រុកក្រគរ​ ខេ​ត្តពោធិ​សាត់​ ព្រំ​ប្រទល់​ខេត្តកំ​ពង់​ឆ្នាំង​។
សមត្ថ​កិច្ចបា​នចុះទៅ​ជួយអន្តរាគមន៍​ហើយ​ ដោយ​នៅ​ទីនោះ​មាន​ភ្លៀងធ្លា​ក់យ៉ា​ងខ្លាំ​ងផ​ងដែរ​៕

6 5 4 3