ហ្វូង​បាតុករ​រាប់​ពាន់​នាក់​នាំគ្នា​ដង្ហែ​ក្បូន​តវ៉ា​ប្រឆាំង​នឹង​អារ៉ាប៊ីសាអ៊ូឌីត​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​

413
ហ្វូង​បាតុករ​រាប់​ពាន់​នាក់​នាំគ្នា​ដង្ហែ​ក្បូន​តវ៉ា​ប្រឆាំង​នឹង​អារ៉ាប៊ីសាអ៊ូឌីត​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​

​អ៊ីរ៉ង់៖ ហ្វូង​បាតុករ​អ៊ីរ៉ង់​រាប់​ពាន់​នាក់​បាន​នាំគ្នា​ដង្ហែក្បួន​ប្រឆាំង​នឹង​អារ៉ាប៊ីសាអ៊ូឌីត ដើម្បី​តវ៉ា​នឹង​រាជាណាចក្រ​មួយ​នេះ ដែល​បាន​ប្រហារជីវិត​បុព្វ​ជិត​និកាយ​ស៊ី​អ៊ី​ត​ជាន់ខ្ពស់​មួយ​រូប គឺ​លោក សេខ មី​មៀ អាល់ នី​មៀ ដែល​ទង្វើ​បែបនេះ​បង្ក​ឲ្យ​មាន​ភាព​តានតឹង និង​ការ​តវ៉ា​នៅ​ទូទាំង​តំបន់​។
​ក្រុម​អ្នក​គោរព​បូជា​រាប់​ពាន់​នាក់ បាន​ចូលរួម​ពិធីបួងសួង​កាលពី​ថ្ងៃ​សុក្រ មុន​ពេល​ដង្ហែ​ក្បួន​តាមផ្លូវ​នៅក្នុង​ទីក្រុង​តេ​អេ​រ៉ង់ ដោយមាន​កាន់​រូប​រប​ស់​លោក​អាល់ នី​មៀ និង​ស្រែក​ពាក្យ​ស្លោក “​សម្លាប់​ចោល​អារ៉ាប៊ីសាអ៊ូឌីត​”។​ សារព័ត៌មាន​រដ្ឋ​បាន​រាយការណ៍​ថា ការ​ដង្ហែ​ក្បួន​តវ៉ា​ស្រដៀង​គ្នា​នេះបាន​កើតមាន​នៅ​តាម​ទីក្រុង​តូច​-​ធំ​ជាច្រើន​ទៀត​នៅ​ទូទាំង​ប្រទេស​អ៊ីរ៉ង់​។​ សូម​បញ្ជាក់​ថា ប្រទេស​អារ៉ាប៊ីសាអ៊ូឌីតបាន​ធ្វើ​ឲ្យ​ទំនាក់​ជាមួយ​អ៊ីរ៉ង់ ​កាន់តែ​ដុនដាប​ទៅ​កាលពី​ថ្ងៃអាទិត្យ​សប្ដាហ៍​មុន ពោល​គឺ​ក្រោយ​ពេល​ដែល​ហ្វូង​បាតុករ បាន​វាយកម្ទេច​ស្ថាន​ទី​របស់​ពួកគេ​នៅក្នុង​ទីក្រុង​តេ​អេ​រ៉ង់ ហើយ​ការវាយប្រហារ​នេះ​ដែរបាន​កើតមានឡើង​បន្ទាប់ពី​អារ៉ាប៊ីសាអ៊ូឌីត កាត់ទោស​ប្រហារជីវិត​លោក​ អាល់ នី​មៀ នៅក្នុង​ចំណោម​ជន​មូស្លីម​និកាយ​ស៊ី​អ៊ី​ត ​៤៦​នាក់​ផ្សេងទៀត​កាលពី​ថ្ងៃទី​២ ខែមករា​៕
អត្ថបទ៖ សារ៉ាត់