អ៊ីតាលី​បានបញ្ជូន​អ្នក​រង​របួស​ជនជាតិ​លី​ប៊ី ១៥​នាក់​ក្នុង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែក​ទៅ​កាន់​មន្ទីរ​ពេទ្យ​យោធា​ក្នុង​ទីក្រុង​រ៉ូម​​

226
អ៊ីតាលី​បានបញ្ជូន​អ្នក​រង​របួស​ជនជាតិ​លី​ប៊ី ១៥​នាក់​ក្នុង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែក​ទៅ​កាន់​មន្ទីរ​ពេទ្យ​យោធា​ក្នុង​ទីក្រុង​រ៉ូម​​

​អ៊ីតាលី៖ រដ្ឋាភិបាល​អ៊ីតាលីនិយាយ​ថា ប្រទេសអ៊ីតាលីបាន​ជម្លៀសជនជាតិ​លី​ប៊ី​ចំនួន​ ១៥នាក់ទៅ​កាន់​មន្ទីរពេទ្យកាលពី​ម្សិលមិញ ក្រោយពួកគេរង​របួស​ក្នុង​ការ​វាយប្រហារដោយ​គ្រាប់បែក លើ​រថយន្ត​ដឹកទំនិញកាលពី​សប្ដាហ៍​មុន នៅមជ្ឈមណ្ឌល​ហ្វឹកហ្វឺននគរបាលមួយ​កន្លែង។​
​តាម​របាយការណ៍បាន​និយាយ​ថា នៅពេលយប់​មកដល់​,​ប្រទេសអ៊ីតាលី​បាន​បញ្ជូនយន្តហោះដឹក​អ្នកដំណើរ​ធន់ C-130មួយ​គ្រឿង ទៅកាន់ទីក្រុងមី​ស្រា​តា ដើម្បីទទួល​អ្នក​រង​របួសទៅកាន់មន្ទីរពេទ្យ​យោធា​ក្នុង​ទីក្រុង​រ៉ូម និងមន្ទីរពេទ្យផ្សេងៗ​ទៀតរបស់ប្រទេសអ៊ីតាលី។ ប្រភព​ដដែលឲ្យ​ដឹង​ថា សហប្រតិបត្តិ​ការណ៍​នេះគឺជា​កាយវិការ​រឹងមាំ​នៃសាមគ្គីភាព និងការយកចិត្តទុកដាក់ពី​សំណាក់​ប្រទេសអ៊ីតាលី សម្រាប់ប្រជាជនលី​ប៊ី។ ​យន្តហោះបាន​ត្រឡប់​មកដល់ប្រ​លាន​យន្តហោះស៊ី​អាម ភី​ណូ (Ciampino) របស់ទីក្រុងរ៉ូម​( Rome)​កាលពី​ម្សិលមិញ ហើយ​នគរបាល​អ៊ីតាលី​បានត្រួតពិនិត្យលិខិតឆ្លងដែនរបស់អ្នក​រង​របួស ខណៈពួកគេត្រូវ​បានបញ្ជូនចូលក្នុង​រថយន្តសង្គ្រោះដឹក​ទៅកាន់មន្ទីរពេទ្យ។ ​ពួក​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាមបាន​អះអាង ទទួលខុសត្រូវការវាយប្រហារកាលពី ថ្ងៃ​សុក្រ ដែល​បាន​សម្លាប់មនុស្សយ៉ាងហោចណាស់​ ៤៧នាក់ និងជាង ១០០នាក់ផ្សេងទៀតរង​របួស។ នេះ​គឺជា​ការវាយប្រហារយ៉ាង​អាក្រក់​បំផុត ចាប់តាំងពីដួល​រលំ​របបដឹកនាំលោក ម៉ូ​អា​ម៉ា​ហ្គា​ដាហ្វី ក្នុង​ឆ្នាំ ២០១១មក៕
អត្ថបទ៖ សុខ​មាន