ករណី​បាញ់បោះ​សេរី​នៅ​ក្លិប​ហូ​លី​ដេ ៖ ឃុំខ្លួន​កូន​ផ្កាយ​៣​យោធា​ម្នាក់​

638

ភ្នំពេញ៖ ករណី​បាញ់រះ​ចូល​ក្លិប​មេន​ហាត​ធេ​ន​ហូ​លី​ដេ​បណ្តាល​ឲ្យ​សន្តិសុខ​ចំនួន​ពីរ​នាក់​រងរបួស នោះ កូនប្រុស​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ផ្កាយ​៣ ចៅ ផល្លី នៅ​ក្រសួងការពារជាតិ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​រសៀល​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ ឃុំខ្លួន​ដាក់​ពន្ធនាគារ​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​បន្តទៀត​។ ចំពោះ​បទ​ចោទ ប្រកាន់​យ៉ាងណា​នោះ ពុំ​ត្រូវ​បាន​មន្ត្រី​តុលាការ ឬ ប្រភពព័ត៌មាន​ណាមួយ​បញ្ជាក់​ឲ្យ​ដឹង​នោះ ទេ​។

ជន​បាញ់បោះ​សេរី​រូបនេះ ឈ្មោះ ចៅ រង្សី អាយុ​៣១​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខណ្ឌដូនពេញ ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ខ្លោងទ្វារ​ចូល​ក្លិប​កំសាន្ត មេន​ហាត​ធេ​ន ផ្លូវ​លេខ​៦៥ សង្កាត់​ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពី​លោក ចៅ រង្ស៊ី បាន​បាញ់​ជាច្រើន​គ្រាប់​ក្នុង​ក្លិប​ណ្តា​ល​ឱ្យ​រងរបួស​សន្តិ​សុខ​យាមកាម​ពីរ​នាក់​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ លោក ចៅ រង្ស៊ី បាន​ដឹក​ប្រពន្ធ​ទៅ​រាំលេង​នៅ​ក្លិប​ហូ​លី​ដេ ដោយមាន​គ្នា​៧​នាក់ ក្នុងនោះ​មាន​បងថ្លៃ​និង​មិត្តភក្តិ ។ ពេល​កំពុង​រាំលេង ក៏មាន​ក្រុម​ផ្សេង​មក​ប៉ះ​ចង្កេះ​ប្រពន្ធ ហើយ​លោក ចៅ រង្ស៊ី ជ​ខឹង ក៏បាន​ឈ្លោះ​គ្នា​ក្នុង​ក្លិប ទើប​សន្តិសុខ​ដេញ​ចេញមកក្រៅ ។

រំពេច​នោះ​ប្រពន្ធ​ក៏បាន​ទៅជា​មួយ​បងថ្លៃ រីឯ​លោក ចៅ រង្ស៊ី ក៏បាន​ជិះ​ម៉ូតូ ទៅយក​កាំភ្លើង​នៅផ្ទះ ។ ក្រោយមក​ក៍​ជិះ​ត្រលប់​មកវិញ​និង​ឈប់​នៅមុខ​ក្លិប ហើយ​បាន​ដក​កាំភ្លើង​ចេញពី​កែបម៉ូតូ រួច​ស្រែ​ករក​ឈ្មោះ​៧៩​ជា​ប្រធាន​សន្តិសុខ អោយ​ហៅ​ក្រុម​ដែល​ប៉ះ​ចង្កេះ​ប្រពន្ធ​របស់គេ​នោះ ចេញមកក្រៅ​ដើម្បី​ដោះស្រាយ​គ្នា ។ ប៉ុន្តែ​សន្តិសុខ​បាន​និយាយថា មិន​ឲ្យ​ចូលក្នុង​ក្លិប​នោះទេ​ខ្លាច​មានរឿង​ធំ ព្រោះ​លោក ចៅ រង្ស៊ី មាន​កាន់​អាវុធ​ហើយ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ទៀតផង​។

ភ្លាមនោះ ឈ្មោះ ដុំ ធី ហៅ​២៩ បាន​ព្យាយាម​សម្រួល​ឲ្យ​លោក ចៅ រង្ស៊ី ត្រឡប់​ទៅវិញ ។ ប៉ុន្តែ​លោក ចៅ រង្ស៊ី មិន​ព្រម​ក៏បាន​ដក​កាំភ្លើង​បាញ់រះ​មកលើ​ក្រុម​សន្តិ សុខ​ហូ​លី​ដេ​តែម្តង ។

ក្រៅពី​ឃាត់ខ្លួន លោក ចៅ រង្ស៊ី នោះ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​ជាក់ស្តែង គឺ​អាវុធ​វែង​០១​ដើម​ម៉ាក AR15 លេខ​5677 គ្រាប់​ក្នុង​បង់​០៦​គ្រាប់ និង​សំបក​គ្រាប់​បាញ់​ហើយ​ចំនួន​០៦​គ្រាប់​-​ម៉ូតូ​០១​គ្រឿង​ម៉ាក​PCX​ព​ណ៏​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FB:9233

ដឹក​ប្រពន្ធ​ចូល​ក្លឹប​ពេល​គេ​រាំ​ប៉ះ​កើតជា​ជម្លោះ​ទៅ​យក​កាំភ្លើង​វែង​បាញ់​៦​គ្រាប់​របួស​២​នាក់
ដឹក​ប្រពន្ធ​ចូល​ក្លឹប​ពេល​គេ​រាំ​ប៉ះ​កើតជា​ជម្លោះ​ទៅ​យក​កាំភ្លើង​វែង​បាញ់​៦​គ្រាប់​របួស​២​នាក់