គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៣​ខែមករា​កើតឡើង​១២​លើក​ស្លាប់​៥​នាក់​របួសធ្ងន់​និង​ស្រាល​១៦​នាក់​

238

ភ្នំពេញ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ១២​លើក ក្នុង​នោះ ​យប់ ១១​លើក​, បណ្តាល​អោយ​មនុស្ស​ស្លាប់ ៥​នាក់ ( ប្រុស​) អ្នក​រង​របួស​ធ្ងន់ ១១​នាក់ ( ស្រី​៤​នាក់​) និង​រងរបួស​ស្រាល ៥​នាក់ (​ប្រុស​)​។​

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១២​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត យានយន្ត​សរុប ចំនួន ១៩​គ្រឿង រួមមាន ម៉ូតូ​ចំនួន ១០​គ្រឿង​, រថយន្ត​ធុន​តូច ៥​គ្រឿង ,​រថយន្ត​ធុន​ធំ ២​គ្រឿង​​ យាន​ផ្សេងៗ ២​គ្រឿង និង​ថ្មើរជើង ៣​នាក់​។​

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្តាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៦​លើក​,​ស្រវឹង ១​លើក ,​មិន​គោរព​សិទ្ធិ ១​លើក .​ប្រជែង​គ្រោះថ្នាក់ ២​លើក ,​និង​មិន​ប្រកាន់​ស្តាំ ២​លើក ក្នុង​នោះ ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១០​នាក់ (​យប់ ៨​នាក់​)។​

គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៧​លើក ផ្លូវ​ខេត្ត​/​ក្រុង ៣​លើក និង​ផ្លូវលំ ២​លើក​។ យានយន្ត​បង្កហេតុ ម៉ូតូ ៤​លើក រថយន្ត​ធុន​តូច ៥​លើក រថយន្ត​ធុន​ធំ ១​លើក គោយន្ត​កន្ត្រៃ ១​លើក និង​ម៉ូតូ​រ៉ឺម៉ក ១​លើក​។​

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បន្ត​ទៀត​ឲ្យ​ដឹងថា ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន រួមមាន រាជធានី​ភ្នំពេញ ៣​លើក ស្លាប់ ៣​នាក់ របួស ២​នាក់ ខេត្តស្ទឹងត្រែង ២​លើក ស្លាប់ ១​នាក់ របួស ១​នាក់ (​ស្រី​) ខេត្តក្រចេះ ១​លើក ស្លាប់ ១​នាក់ របួស ១​នាក់ និង​ខេត្តបន្ទាយមានជ័យ ១​លើក របួស ៣​នាក់ ។​

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​

សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន ៨៨២៦​គ្រឿង ក្នុង​នោះ ​បាន​ធ្វើ​ការអប់រំ​ចំនួន ៣៧៨៧​គ្រឿង និង​ពិន័យ​សរុប ៥០៣៩​គ្រឿង​៕​