សៀវភៅ​ក្រមង៉ុយ​ជាមួយ​បណ្តាំ​«​កុំ​ដេក​តែ​ក្រ​» ​ត្រូវ​បាន​បោះពុម្ព​ឡើងវិញ​

867

ភ្នំពេញ​៖ «កើត​មក​ជា​មនុស្ស  ​ទាំង​ស្រី​ទាំង​ប្រុស  ​មិនដែល​ចេះ​ឯង ​ បើ​ក្រ​ឱ្យមាន​ វិញ្ញាណ​ចេះ​ក្រែង គិត​គ្រប់កន្លែង​ កុំ​ដេក​តែ​ក្រ​»​ ជា​បណ្តាំ​របស់​អ្នកប្រាជ្ញ​វោហា​សាស្ត្រ​ខែ្មរ​ដែល​បាន​ចងក្រង​នៅ​ក្នុង​សៀវភៅ “​ក្រម​ង៉ុ​យ​” ​តាំងពី​ទសវត្ស​ឆ្នាំ​១៩៣០​ ត្រូវ​បាន​បោះពុម្ព​ផ្សព្វផ្សាយ​ឡើងវិញ​ហើយ​ ដោយ​អ្នកកាសែត​ខែ្មរ​ជើងចាស់​មួយ​រូប ។

សៀវភៅ​ក្រម​ង៉ុ​យ មាន​កម្រាស់​ជាង​១០០​ទំព័រ​ ជា​ប្រភេទ​កំណាព្យកាព្យឃ្លោង​ដ៏​ពីរោះ​រណ្ដំ​បង្កប់​ដោយ​ខ្លឹមសារ​អប់រំ ​ស្តីពី​ការរៀបចំ​ជីវិត​ឲ្យ​បាន​ល្អ​ប្រសើរ ​ការ​រើស​គូស្រករ​ជា​អនាគត ​និង​ពាក្យ​ទូន្មាន​ដល់​យុវជន ​មាតាបិតា ​និង​មន្ត្រីរាជការ ត្រូវ​បាន​លោក ពុយ​ គា​ អ្នក​កាសែត​ជើង​ចាស់​ បាន​រៀបរៀង​បោះពុម្ពផ្សាយ​ឡើងវិញ ​ដើម្បី​ចែកចាយ​ជូន​សិស្ស ​និស្សិត​ក្រីក្រ និង ​ដាក់​នៅ​តាម​បណ្ណាល័យ​ និង​សាលារៀន​នានា ​ជាពិសេស​នៅ​តាម​ជនបទ និង​តំបន់​ដាច់ស្រយាល ។

ប៉ុ​នែ្ត​ដោយសារ​ចំនួន​នៃ​ការ​បោះពុម្ព​និង​ចែកចាយ​មាន​កំណត់​ លោកអ្នក​ដែល​ពេញចិត្ត​និង​គាំទ្រ​បិតា​កំណាព្យ​ខែ្មរ ​ក្រម​ង៉ុ​យ អាច​ចូលរួម​បំពេញ​បន្ថែម​ជាមួយ លោក ពុ​យ គា តាមរយៈ​លេខ​ទូរស័ព្ទ ០១២ ៩០៨ ៨៤០ ។

«​កុំ​ឆ្មើង​អាង​បុណ្យ ​ស្រដី​ឲ្យ​ទន់ ​ពោល​ពាក្យ​ពីរោះ​ ខ្លួន​អ្នក​នឹង​ថ្កើង ​និង​ឡើង​សក្តិយស​ កុំ​ឆ្លៀត​នាំ​ឈ្លោះ​ ញុះញង់​អ្នកធំ ។​  កុំ​ដៀល​អ្នកស្រែ​ ត្រកូល​ឯង​ខែ្មរ ​កុំ​ប្រែ​ក្រឡាស់​ ក្រឡេក​ឃើញ​គុណ ទន់​ខ្លួន​សំពះ​ កុំ​ធ្វើ​អ្នក​ណាស់ ​កុំ​ត្មះ​អ្នកក្រ​…” នេះ​ជា​សម្រង់​វគ្គ​ខ្លី​មួយ​របស់​បណ្តាំ​ក្រម​ង៉ុ​យ ៕

btv-a1593