គ្រោះថ្នាក់​ចរាចរ​លើក​ទី ២ អំឡុង​ការប្រកួត Dakar Rally ឆ្នាំនេះ​

200

ប្រណាំង​យានយន្ត៖ ​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ម្នាក់​បាន​ស្លាប់​បាត់​បង់ជីវិត ក្នុង​គ្រោះថ្នាក់​ចរាចរ​មួយ​ជាមួយ​រថយន្ត​ដឹក​រថយន្ត​ប្រណាំង​របស់ Dakar Rally ដែល​ជា​លើក​ទី ២ ក្នុងឆ្នាំនេះ​។

​​ហេតុ​ការ​នេះ​កើតឡើង​នៅពេល​រថយន្ត​ដឹក​រថយន្ត​ប្រណាំង Mitsubishi របស់​កីឡាករ​បារាំង Lionel Baud បុក​ជាមួយនឹង​រថយន្ត​ដឹកទំនិញ​នៅ​ខេត្ត Cordoba ប្រទេស​អា​ហ្ស​ង់​ទីន​។ Lionel Baud ទើបតែ​ចាក​ចេញទៅ​ប្រទេស​បារាំង​វិញ បន្ទាប់ពី​ធ្លាប់​បុក​ស្លាប់​បុរស​វ័យ ៦៣ ឆ្នាំ​ម្នាក់​ដែល​អ្នកទស្សនា​កាលពី​ថ្ងៃ​អាទិត្យ​។ ​សូម​បញ្ជាក់​ផង​ដែរ​ថា នេះ​គឺជា​ការ​បាត់​បង់ជីវិត​មនុស្ស​ទី ៦៥ ក្នុង​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ Dakar Rally នេះចាប់តាំងពី​ការប្រកួត​ដំបូង​នៅ​ឆ្នាំ ១៩៧៩ ពី​សេ​ណេ​ហ្កា​ល់​ទៅ​បារាំង ក្រោយមក​ផ្លាស់​មក​ប្រណាំង​នៅ​អាមេរិក​ខាងត្បូង ៧​ឆ្នាំមុន​៕

អត្ថបទ​៖​នាង សុភា​វុ​ធ