លោក ទេព នីថា ជាប់ឆ្នោត​ជា​អគ្គលេខាធិការ គជប​ សារ​ជាថ្មី​

284

ភ្នំពេញ៖ លោក ទេព នី​តា បាន​ជាប់ឆ្នោត​ជា​អគ្គលេខាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​សារ​ជាថ្មី​ម្តង​ទៀត ដោយ​ត្រូវ​បានសម្រេច​ជ្រើសរើស ដោយ​(​គជប​) កាលពី​ព្រឹក​ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៦​នេះ​។​

ឯកឧត្តម សឹក ប៊ុន​ហុក ប្រធាន​(​គជប​)​ បាន​ថ្លែងថា លទ្ធផល​នៃ​កិច្ចប្រជុំ​រយៈពេល​បី​ម៉ោង​បានសម្រេច​ជា​ផ្លូវការ​ជ្រើសរើស​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង ហើយ​ក្នុង​នោះ លោក ទេព នីថា ត្រូវបាន​ជាប់ឆ្នោត​ជា​អគ្គលេខាធិការ ទទួលបន្ទុក​ផ្ទាល់​នាយកដ្ឋាន​ហិរញ្ញវត្ថុ​និង​នាយកដ្ឋាន​រដ្ឋបាល ។​

ឯកឧត្តម​បញ្ជាក់​ថា ក្រៅ​ពីនេះ ​កិច្ចប្រជុំ​បានសម្រេច​ជ្រើស​រើស​អគ្គលេខាធិការ​រង​ចំនួន ៤​នាក់​ទៀត​មាន លោក ម៉ៅ សុភា​រិ​ទ្ធ ទទួលបន្ទុក​ផ្នែក នាយកដ្ឋាន​ប្រតិបត្តិការ និង​នាយកដ្ឋាន​គ្រប់គ្រង​ទិន្នន័យ​អ្នកបោះឆ្នោត និង​បញ្ជី​ឆ្នោត​។​

ចំណែក សោម សូ​រី​ដា ក្លាយជា​អគ្គលេខាធិការ​រង​ទទួលបន្ទុក​ផ្នែក​នាយកដ្ឋាន សេវាកម្ម​ច្បាប់ និង​វិវាទកម្ម លោក នី ចរិយា ទទួលបន្ទុក​នាយកដ្ឋាន​សវកម្ម​ផ្ទៃក្នុង និង លោក ម៉ុក ដា​រ៉ា ទទួលបន្ទុក​ការ​បណ្តុះបណ្តាល និង​អប់រំ​អ្នកបោះឆ្នោត និង​នាយកដ្ឋាន​ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ​៕