កងកម្លាំង​ទួរគីសម្លាប់​ពួក​សកម្មប្រយុទ្ធ​ឃើ​ត​ ១២នាក់​ក្នុង​ទីក្រុង​ស៊ី​ស្រេ (Cizre) របស់​ទួរគី​

446
កងកម្លាំង​ទួរគីសម្លាប់​ពួក​សកម្មប្រយុទ្ធ​ឃើ​ត​ ១២នាក់​ក្នុង​ទីក្រុង​ស៊ី​ស្រេ (Cizre) របស់​ទួរគី​

ទួរគី៖ ​ទាហាន​បាន​សរសេរក្នុងរបាយការណ៍​មួយ បង្ហោះលើ​គេហទំព័រ​របស់​ខ្លួនកាលពីម្សិលមិញ​ថា កងកម្លាំង​សន្តិសុខ​ទួរគីបាន​សម្លាប់ ពួក​សកម្ម​ប្រយុទ្ធ​ឃើ​ត​ក្នុងភាគ​ខាង​ត្បូងទីក្រុង​ស៊ី​ស្រេ (Cizre) របស់​ប្រទេស​ទួរគីកាលពី​ថ្ងៃ​សៅរ៍​១៦​មករា។
​អគ្គសេនាធិការ​កងទ័ពនិយាយ​ថា ពួក​សកម្មប្រយុទ្ធគណបក្ស​ពលករ​ឃើ​ត PKK ចំនួន​ 135នាក់​​ក្នុង​ទីក្រុង​ស៊ីឡូ​ពី (Silopi) 308នាក់​នៅក្នុង​ទីក្រុងស៊ី​ស្រេ ​និង​101នាក់នៅក្នុងទីក្រុង សួរ​(Sur) បាន​ស្លាប់ចាប់តាំងពី​ថ្ងៃទី​១៥​ខែធ្នូ​។​ ​ប្រទេសទួរគី​បាន​បន្ត​ការវាយប្រហារ លើក្រុមស្វែងរក​ស្វ័យភាពពលករ​ឃើ​ត PKK ក្រោយបទ​ឈប់​បាញ់​គ្នារយៈពេល ២ឆ្នាំ​កន្លះបាន​បរាជ័យក្នុងខែកក្កដា 2015 ហើយនៅ​ភាគ​អាគ្នេយ៍កំពុងមើលឃើញ អំពើ​ហិង្សាអាក្រក់​បំផុតក្នុង​រយៈពេល ២ទសវត្សរ៍​។ ពួក PKK បានក្រោក​បះបោរ​ប្រឆាំងរដ្ឋមួយ​នេះក្នុង​ឆ្នាំ 1984 និង​មាន​មនុស្សជាង ៤ម៉ឺន​នាក់ភាគច្រើន​ជា​ពួក​ពលករ​ឃើ​តបាន​ស្លាប់​។​ ​ទីក្រុង​ស្ថិត​ក្នុង​ភាគ​អាគ្នេយ៍ស៊ី​ស្រេ និងស៊ីឡូ​ពី​ដែល​មានព្រំដែន​ជាប់​ជាមួយប្រទេសអ៊ីរ៉ាក់ ​និងស៊ី​រី និង​ជាស្រុកប្រ​វត្ត​ន៍​សាស្ត្រនៃទីក្រុងសួរ​(Sur) ក្នុងខេត្តឌី​យ៉ាបា​គៀ ត្រូវ​បាន​ដាក់ក្រោមបំរាម​គោចររយៈពេល​ជាច្រើន​សប្ដាហ៍​មក​ហើយ​។​ ​លោក​ប្រធានាធិបតីទួរគី តា​យី​ប​អឺ​ដូ​ហ្គែ​ន បាន​សន្យាបន្តសហ​ប្រតិបត្តិ​ការណ៍​រហូត​ដល់ការ​គំរាមរបស់ពួក​សកម្ម​ប្រយុទ្ធ PKK ត្រូវ​បាន​កំចាត់​ចោល​អស់​។ ​ទាហាន​រាប់​រយ​នាក់ពួក​បះបោររាប់​ពាន់​នាក់ ​និងជន​ស៊ីវិលប្រមាណ 170នាក់បាន​ស្លាប់ចាប់តាំងពី​ជម្លោះរយៈពេល ៣ទសវត្សរ៍របស់​ប្រទេសជាមួយពួក PKK បាន​ចាប់​ផ្ទុះឡើងជាថ្មីក្នុង​ខែកក្កដាកន្លងទៅ​៕
អត្ថបទ៖ សុខ​មាន