នគរបាល​ចរាចរណ៍​អនុវត្ត​ច្បាប់​​ផ្លូវគោក​ នៅ​ថ្ងៃទី​១៧ ​រក​ឃើញ​យានយន្ត​ល្មើស​៣៣,៥៨៣ គ្រឿង

361

ភ្នំពេញ​៖​​ ការអនុវត្ត​ច្បាប់​ចរាចរណ៍​ កាលពី​ថ្ងៃទី​១៧​ មករា​ ២០១៦ ​កំលាំង​នគរបាល​ នៅតាម​គោល​នៅ​ទូទាំង​ ប្រទេស​រកឃើញ​ រ​ថ​យន្ត​ល្មើស​៣៣,៥៨៣ គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ ៧២​ភាគរយ​។​ចំនួន​នេះ​បើ​ធៀប​នឹង​ថ្ងៃទី​១៦​  កើន​ឡើង​តែ​ជាង ២០០​គ្រឿង​។​នេះ បើ​យោងតាម​របាយ​ការ​ណ៍​ របស់ អគ្គស្នងការ​នគរបាល​ជាតិ ចេញផ្សាយ​ឲ្យ​ដឹង​​ នៅថ្ងៃទី​១៨ ខែមករា ​ឆ្នាំ ​២០១៦​។

​របាយ​ការ​ណ៍ បាន​​បញ្ជាក់​ថា ​ក្នុងចំណោម​៣៣,៥៨៣ គ្រឿង មាន​ម៉ូតូ ៧២​ភាគរយ​។ ​យានយន្ត ៦,៤២៦​គ្រឿង រកឃើញថា​ល្មើសច្បាប់​ចរាចរណ៍ ក្នុងនោះ មាន​ម៉ូតូ ៥៦​ភាគរយ​។​ របាយការណ៍​បន្តថា ​យានយន្ត ៣,៤៦៣​គ្រឿង ស្មើ ៥៤​ភាគរយ ត្រូវបានធ្វើ​ការអប់រំ ហើយ​យានយន្ត ២,៩៦៣​គ្រឿង ត្រូវបាន​ផាកពិន័យ​។

របាយការណ៍​ បាន​ឲ្យ​ដឹងផង​ដែរ​ថា ​លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​ គោក​រយៈពេល ១៧​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ​ដល់​ថ្ងៃ ១៧ ខែមករា ឆ្នាំ​២០១៦ មាន​យានយន្ត ៥២៨,៩៣៨ គ្រឿង ត្រូវបាន​ត្រួតពិនិត្យ​។ ក្នុងនោះ ​យានយន្ត ៤៩,៨៩២​គ្រឿង ត្រូវបាន​ផាកពិន័យ ​មាន​ម៉ូតូ ៦០​ភាគរយ ហើយ​យានយន្ត ៣២,៨៦៨ គ្រឿង ស្មើ ៤៩​ភាគរយ ត្រូវបាន​អប់រំ​។

យោងតាម របាយការណ៍​នាយកដ្ឋាន​សណ្តាប់ធ្នាប់​សាធារណៈ និង នគរបាល​ចរាចរណ៍ នៃ​អគ្គនាយក​ដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹងថា នៅ ថ្ងៃទី​១៦ ខែមករា មាន​មនុស្ស ១០​នាក់ បាន​ស្លាប់ និង​របួសធ្ងន់ ៨​នាក់ និង​របួសស្រាល ៨​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។​ដោយឡែក​របាយ​ការណ៍​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃទី​១៦ ​ខែមករា ឆ្នាំ​២០១៦ បាន​បង្ហាញថា​ យានយន្ត ៣២,៧៦២ គ្រឿង ត្រូវបាន​ត្រួតពិនិត្យ ក្នុងនោះ​មាន​ម៉ូតូ ៦២​ភាគរយ​។​ចំនួន​នេះ​បើ​ធៀប​នឹង​ថ្ងៃទី​១៦  កើនឡើង​តែ​ជាង ២០០​គ្រឿង​៕